CamNews

តារា 

ឪពុករបស់ អ៊ីវ៉ា និយាយថា កូនស្រីភ្ជាប់ពាក្យតាំងពីក្មេង

ភ្នំពេញ៖ ខណៈកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពកំពុងតែ កើនឡើងក្រឺតៗ តារាចម្រៀងសាច់ស
មកពីខេត្តកំពង់ស្ពឺ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា ស្រីនាថ ហៅ អ៊ីវ៉ា ត្រូវរងពត៌មានជាច្រើនដូច
ព្យុះសូណាមិ មកលើនាងយ៉ាងសន្ធាប់ៗតែម្តង។ ជាក់ស្តែងកាលពីកន្លងទៅថ្មីៗនេះ តារាចម្រៀង
អ៊ីវ៉ា ត្រូវបានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានចុះផ្សាយ ថា មានបុរសថៅកែក្លឹប
កម្សាន្ត នៅក្នុងខេត្តសៀមរាបម្នាក់ តាមស្នេហ៍ និងត្រូវបានចាស់ទុំ ទាំងសងខាងដឹងឮផងដែរ ។

តែទោះជាយ៉ាងណា ព័ត៌មានទាំងនោះត្រូវបុប្ផាមកពីខេត្តកំពង់ស្ពឺ អ៊ីវ៉ា ទាត់ចោលដូចសីអ៊ីចឹង
ដោយនាងបានបដិសេធថា វាមិនមែនជារឿង ពិតប្រាកដនោះទេ ។ ថ្វីត្បិតតែព័ត៌មាន ទាំងអស់
នោះ ត្រូវបានស្រីស្រស់ អ៊ីវ៉ា ចេញមុខបកស្រាយក៏ដោយ ប៉ុន្តែមហាជន និងស្រទាប់យុវវ័យ នៅ
តែចង់ដឹងពីជីវិតឯកជន របស់នាងជាបន្តបន្ទាប់ថា ទៅថ្ងៃមុខការបកស្រាយរបស់នាង និងបណ្តាញ
សារព័ត៌មាន ដែលចុះផ្សាយនោះ មួយណាត្រូវមួយណាខុស ។

ដោយឡែកថ្មីៗនេះមហាជន និងស្រទាប់យុវវ័យបានចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលគេឮពាក្យ
សំដីឪពុក របស់តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា បាននិយាយថា នាងបានភ្ជាប់
ពាក្យតាំងពីតូចមកម៉្លេះ។

ការឮពាក្យបែបនេះ បន្ទាប់ពីផលិតកម្មសាន់ដេ បានចេញលក់អាល់ប៊ុមថ្មីវ៉ុល១២៣ សម្រាប់បុណ្យ
ចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ តាមរយៈការនិយាយថា កញ្ញា អ៊ីវ៉ា ភ្ជាប់ពាក្យតាំងពីតូចនោះ គឺគ្រាន់
តែជាការសម្តែង នៅក្នុងឈុតឆាកខារ៉ាអូខេ បទចម្រៀង ដែលទើបតែចេញលក់នាពេលថ្មីៗ នេះ
ប៉ុណ្ណោះ ។ ចំពោះបទចម្រៀងនោះ មានការច្រៀងឆ្លើយឆ្លងរវាងកញ្ញា អ៊ីវ៉ា និងលោក អ៊ីវាំង ជា
ឪពុករបស់នាង ដែលមានចំណងជើថា “ប៉ា !កូនចង់បានប្តី”។

នៅក្នុងបទចម្រៀង ខារ៉ាអូខេរបស់ផលិតកម្ម សាន់ដេ ដែលទើបតែចេញលក់នេះ មហាជនមើល
ឃើញថា មានការទាក់ទាញយ៉ាងខ្លាំង ព្រោះនៅក្នុងបទចម្រៀងនីមួយៗ សុទ្ធតែមានឈុតឆាក
កំប្លែង និងទេសភាពស្រស់ៗ ។ មិនតែប៉ុណ្ណោះ ចំពោះបទចម្រៀងរបស់កញ្ញា អ៊ីវ៉ា ដែលច្រៀង
ជាមួយឪពុកនាង លោកអ៊ីវាំងវិញ ក៏ទទួលបានការគាំទ្រ និងប្រជាប្រិយភាពមិនធម្មតាដែរ ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: eva entertainmnent singer khmer star