ព័ត៌មានអន្តរជាតិ ៖ កងកម្លាំងឥស្សរជន ប្រឆាំងបទល្មើសបង់ក្លាដែស ហៅកាត់ថា RAB នៅថ្ងៃពុធនេះ បានចាប់ខ្លួនម្ចាស់ សាឡង់ ដែល បានលិចកាលពីសប្ដាហ៍មុនហើយ ដែលវាបង្កឲ្យមានមនុស្ស ស្លាប់ យ៉ាងហោចណាស់ ៤៦ នាក់ និង ៦១នាក់ផ្សេងទៀត បន្ដបាត់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៤ នេះដោយ យោងតាម អ្នកនាំ ពាក្យមន្រ្តីជាន់ខ្ពស់ RAB បានថ្លែងប្រាប់សារព័ត៌មាន ស៊ិនហួ ថា “កងកម្លាំង RAB បានចាប់ ខ្លួន ម្ចាស់សាឡង់ គឺលោក អាបួ បាការ ស៊ីដឌីក ពីក្នុង ផ្ទះមួយ នៅកំពង់ផែ ទីក្រុង ជីតាងង់ នៅម៉ោង ប្រ ហែលជា ៣ និង៣០ រំលងអាធ្រាធថ្ងៃពុធ”។
លោកនិយាយថាម្ចាស់សាឡង់ បាការ នឹងត្រូវបញ្ចូន ទៅកាន់ការិយាល័យកណ្ដាល របស់ RAB នៅរដ្ឋ ធានី ដាការ ពីទីក្រុង ជីតាង់ង់ ប្រហែលជា ២៤២ គីឡូម៉ែតពីរដ្ឋធានីដាការ ។ នៅក្នុងនោះ ដែរអាជ្ញាធរ បង់ក្លាដែស ក៏បានអំពាវនាវប្រតិបត្តិការ ស្រាវជ្រាវ សម្រាប់ការលិចសាឡង់ នេះ ដែលមានផ្ទុកអ្នក ដំ ណើរ ចំនួន ២៥០ នាក់ ចម្ងាយប្រហែលជា ២៧គីឡូម៉ែតពីរដ្ឋធានី ដាការ៕
ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ