ឧទ្យានជាតិ Tsingy de Bemaraha នៅតំបន់ Melaky ភាគខាងលិចនៃប្រទេសកោះ
Madagascar (ឈូងសមុទ្រឥណ្ឌា) គឺជាកន្លែងដែលភ្ញៀវទេសចរអាចទស្សនាព្រៃផ្ទាំងថ្ម
ដ៏សែនធំអស្ចារ្យ មិនគួរឲ្យជឿ។
ព្រៃផ្ទាំងថ្មនេះគឺ ប្រមូលផ្តុំឡើងដោយព្រៃឈើ និងផ្ទាំងថ្មដុះស្រួចៗជាច្រើនឡើងទៅលើ
កំពស់ប្រហែល ១២០ម៉ែត ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ លោកអ្នកអាច
ស្វែងរកឃើញនូវប្រភេទពូជសត្វជាច្រើនប្រភេទនៅឧទ្យានជាតិនេះ ដែលមាន ៩០%នៃ
ពូជសត្វលើពិភពលោក។
អ្នកវិទ្យាសាស្រ្តជឿថា លក្ខខណ្ឌទឹកភ្លៀង សំនើម និងទឹកក្រោមដី ធ្វើផ្ទាំងថ្មនេះអាចឈរ
បានរឹងមាំបាន៕
ដោយ៖ មិនា
ប្រភព៖ bbc