CamNews

ព័ត៌មានជាតិ 

កាច់កម៉ូតូ មិនបានសម្រេច ត្រូវសមត្ថកិច្ច ចាប់ចូលគុក

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ បានភ្លាមៗ ខណៈដែល
ពួកគេ បានធ្វើសកម្មភាព កាច់កម៉ូតូ សេ១២៥ នៅមុខ ផ្ទះលេខ ២០៩ ផ្លូវ៣៧១ ភូមិឫស្សី
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៧ ខែមករា
ឆ្នាំ២០១៣។

ជនសង្ស័យទាំងពីរនាក់ខាងលើនេះ ទី១ ឈ្មោះ តាន់ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ
ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ទី២ ឈ្មោះ វិន យ៉ាំប៉ាវ អាយុ ១៥ឆ្នាំ ស្នាក់នៅភូមិ
ចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ មុនពេលកើតហេតុ ជនសង្ស័យ២នាក់ ដើរ
សមត្ថកិច្ចឃាត់ខ្លួន ខាង លើនេះ បានដើរតាមផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតមកលិច លុះ
ពេលមកដល់ចំណុច ផ្ទះជាងផ្សារដែកមួយកន្លែង ស្ថិតនៅចំណុចកើតហេតុ ជនសង្ស័យ
ឈ្មោះ តាន់ បានឃើញម្ចាស់ផ្ទះដេក ដោយទុកម៉ូតូចោលមុខផ្ទះ ពេលឃើញឱកាសល្អ ដូច
នោះ ឈ្មោះ តាន់ បានរត់ចូលទៅធ្វើ សកម្មភាព កាច់ករម៉ូតូ សេ១២៥ ស៊េរី២០១០ ជិតបាន
សម្រេច ត្រូវម្ចាស់ផ្ទះឃើញ ស្រែកឆោឡោ ក៏មានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ
រួមជាមួយអ្នកដំណើរផ្សេងទៀត នាំគ្នាព័ទ្ធចាប់ជនសង្ស័យបានភ្លាមៗ នៅនឹងកន្លែងកើត
ហេតុ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ ស្ទឹងមានជ័យ ដើម្បីធ្វើការ សាកសួរ។

ជនសង្ស័យទំាងពីរនាក់ មិនបានឆ្លើយសារភាព ដូចការចោទប្រកាន់ របស់ម្ចាស់ម៉ូតូឡើយ
ដោយពួកគេឆ្លើយថា ពួកគេ គ្រាន់តែចូលលួចម៉ាស៊ីន ផ្សារដែកតែប៉ុណ្ណោះ គ្មានបំណងកាច់
កម៉ូតូឡើយ។ ដោយយោងទៅតាម ពាក្យសម្តីសាក្សី និងពាក្យបណ្តឹងម្ចាស់ម៉ូតូរងគ្រោះ មិន
បានសម្រេច កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទំាងពីររូបនេះ ទៅឃុំខ្លួនបណ្តោះ
អាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យដើម្បីធ្វើការ សាកសួរ បន្ត៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

 

ប្រភព ៖ DAP


Tags: thief Phnompenh