ភ្នំពេញ ៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដឹកនាំដោយលោកព្រះរាជ
អាជ្ញារង គី ប៊ុណ្ណារ៉ា បានធ្វើការឆែកឆេររកឃើញគ្រឿងញៀនជាទ្រង់ទ្រាយធំនៅក្នុងលំនៅ
ឋាន ភូមិគ្រឹះលេខ៤៤ ផ្លូវលំ ភូមិអូរអណ្ដូង ១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានី
ភ្នំពេញនិងបានឃាត់ខ្លួនផ្កាយពីរម្នាក់ឈ្មោះចាន់ ឫទ្ធីឌី នាយរងសេនាធិការកងទ័ពជើងគោក
និងមនុស្សប្រមាណ៣០នាក់ទៀតដែលនៅក្នុងផ្ទះនោះផងដែរ។
ការ ឆែកឆេរនិងឃាត់ខ្លួនធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២។ សមត្ថកិច្ច
រកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកក និងថ្នាំញៀនជាច្រើនគ្រាប់ទៀត ដែលលាក់ទុកក្នុង
ភូមិគ្រឹះនោះជាលក្ខណៈទ្រង់ទ្រាយធំ។
សមត្ថកិច្ច បានបន្តការឆែកឆេរនៅភោជនីយដ្ឋាន រស្មីបឹងកេងកង ដែលសង្ស័យថាអាចមាន
ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះផងដែរ ព្រោះជាកន្លែងគ្រប់គ្រងដោយផ្កាយពីរ ចាន់
ឫទ្ធីឌីនោះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ កម្ពុជាថ្មី