CamNews

ព័ត៌មានបច្ចេកវិទ្យា 

ព្យាយាមដណ្ដើម iPhone ដែលត្រូវចោរឆក់ សិស្សម្នាក់ក៏ត្រូវស្លាប់

ប្រសិន អ្នកមានស្មាតហ្វូនប្រភេទថ្លៃ ល្អបំផុត គឺកុំយកវាចេញ នៅកណ្ដាលផ្លូវ ឬនៅទីសាធា
រណៈ ដែលមានមនុស្សច្រើន ព្រោះពេលខ្លះ វាអាចធ្វើរងរបួស ឬបាត់បង់ជីវិត។

ហេតុការណ៍អាក្រក់មួយ បានកើតឡើងចំពោះសិស្សស្រីម្នាក់ អាយុ ១៥ឆ្នាំ គឺនាង Rubi Rubio
នៅ Santa Ana , California នៃសហរដ្ឋអាមេរិក។ នៅតាមដងផ្លូវ ត្រឡប់មកផ្ទះ ជាមួយនឹងប្អូន
ស្រីអាយុ ៧ឆ្នាំរបស់ខ្លួន Rubio ក៏ជួបនឹងបុរសម្នាក់។ បុរសនេះ សួរថា ពេលនេះ ម៉ោងប៉ុន្មាន
ហើយ? ពេលនោះ Rubio ក៏យក iPhone ចេញ ដើម្បីមើលម៉ោង ភ្លាមនោះ ទូរស័ព្ទ iPhone
ដែលម្ដាយរបស់នាងទើបទិញឱ្យប្រើ ក៏ត្រូវបុរសម្នាក់នោះ ឆក់យក និងរត់ទៅកាន់រថយន្ដមួយ
ដែលកំពុងរង់ចាំ នៅខាងមុខ។

នាង Rubi Rubio នៅ Santa Ana , California នៃសហរដ្ឋអាមេរិក

ត្រូវចោរឆក់បែកនេះ Rubio ក៏ដេញតាម និងបានលោតឡើងលើរថយន្ដនោះ ប៉ុន្ដែ សេចក្ដី
រាយការណ៍ ឱ្យ​ដឹង​ថា Rubio ធ្លាក់ពីរថយន្ដនោះ ហើយបោកក្បាលទៅលើផ្លូវថ្នល់។ ពីរថ្ងៃ
ក្រោយមក របួសត្រង់ក្បាល បានបណ្ដាលឱ្យនាង បាត់បង់ជីវិត។ 

រឿងរ៉ាវរបស់ Rubio គឺគ្រាន់តែជាករណីមួយ ក្នុងចំណោមករណី ឆក់ iPhone ដែលបាន និង
កំពុងកើតឡើងរាល់ថ្ងៃ មិនថា នៅអាមេរិក កម្ពុជា ឬប្រទេសដទៃ។ នៅកម្ពុជា ករណីឆក់ទូរ
ស័ព្ទ ក៏កើតមានច្រើន ក្នុងនោះ ចោរខ្លះ ក៏ឆក់បានសម្រេច ខ្លះទៀត ធ្វើឱ្យម្ចាស់ទូរស័ព្ទរង
របួស ហើយក៏មានករណីខ្លះ ឆក់មិនបានសម្រេច តែត្រូវគេចាប់បាន និងវាយស្ទើរស្លាប់ ស្ទើរ
រស់ផងដែរ។

យ៉ាង​នេះ​ក្ដី អ្នក​ដែល​មាន​ទូរស័ព្ទ​ទំនើប​ៗ គួរ​តែ​ប្រុស​ប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់ទៅ​លើ ​
មនុស្ស​ចម្លែក​ៗ​ ដែល​នៅ​ក្បែរ​ខ្លួន ព្រោះ​ថា ចោរទាំងនោះ ប្រហែលជាបាន ឬ​កំពុង​​តាមដាន
និងដឹងថា អ្នករងគ្រោះមានស្មាតហ្វូនប្រភេទថ្លៃ ដូច្នេះ ពួកគេរៀបចំគម្រោងឆក់ ឬ ប្លន់ នៅ
ពេលមានឱកាសល្អ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ nydailynews


Tags: thief iPhone die Rubi Rubio