ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama នឹងមកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៩
ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអាមេរិក អាស៊ាន កិច្ចប្រជុំកំពូលអាស៊ី
ខាងកើត និងកិច្ចប្រជុំទាក់ទងផ្សេងទៀត។
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ របស់ស្ថានទូតអាមេរិក បានសេចក្តីប្រកាសព័ត៌មានអោយដឹង
ថា លោកស្រី Hillary Rodham Clinton រដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក នឹង
អមដំណើរលោកប្រធានាធិបតី មកកាន់កិច្ចប្រជុំកំពូល នៅរាជធានីភ្នំពេញ។ លោកប្រធានា
ធិបតី អូបាម៉ា នឹងចាកចេញពីទីក្រុងភ្នំពេញ នៅថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។
សេចក្តីប្រកាសព័ត៌មាន ក៏បាននិយាយថា អ្នកសារព័ត៌មាន ដែលមានបំណងយកព័ត៌មានពី
ការមកដល់របស់លោកប្រធានាធិបតី និងការចាកចេញរបស់លោកពីកម្ពុជា ត្រូវចុះឈ្មោះជា
មួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិក ឲ្យបានមុនម៉ោង ២ រសៀល នៃថ្ងៃ
សៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយទាក់ទងមកអ៊ីម៉េល ChreaV@state.gov ។
អ្នកសារព័ត៌មានទាំងអស់ ដែលចង់ចុះឈ្មោះ យកព័ត៌មានខាងលើ ត្រូវមានប័ណ្ណសម្រាប់អ្នក
សារព័ត៌មានចូលរួមក្នុងកិច្ចប្រជុំអាស៊ាន។ សារបញ្ជាក់អំពីការអនុញ្ញាត ឬមិនអនុញ្ញាតអោយ
ចូលរួមយកព័ត៌មាននឹងត្រូវបានផ្ញើនៅថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា។
ដោយ ៖ សីហា
ប្រភព ៖ CUE