CamNews

យល់ដឹង 

ចំណេះដឹងពេលព្រឹក, ក្រូចឃ្វិច​មាន​ប្រយោជន៍ ជួយ​បណ្តុះសក់

ក្រូចឃ្វិចពុំមែនគ្រាន់តែជាផ្លែឈើ សំបូរទៅដោយវីតាមីន C ប៉ុណ្ណោះទេ តែសំបករបស់វាដែលយើងមិននឹកស្មានថា មានប្រយោជន៍ បែរជាអាចជួយបណ្តុះសក់ បានទៀតផង។

អ្នកគួរតែចាប់ផ្តើមឡើង ដោយការទិញក្រូចឃ្វិច មកបកសាច់បរិភោគ ដើម្បីបង្កើនវីតាមីន C នៅក្នុងខ្លួន ហើយយកសំបកវា មកច្របាច់ទឹកដាក់ត្រង់បរិវេណ ដែលមានសក់ជ្រុះ។

អ្នកណាមានសក់ជ្រុះ ត្រូវឧស្សាហ៍ច្របាច់ទឹកសំបកក្រូចឃ្វិច ដាក់ឲ្យច្រើនបន្តិច ហើយប្រសិនបើអ្នកមានអារម្មណ៍ថា ផ្សាក្បាលនោះ សូមកុំអាលភ្ញាក់ផ្អើល តែត្រូវបន្តប្រើទឹកសំបកក្រូចឃ្វិច លាបឲ្យសព្វពេញស្បែកក្បាល ជារៀងរាល់ថ្ងៃ ឲ្យបាន ១៥ថ្ងៃ អ្នកនឹងបានពន្លកសក់ថ្មី ចាប់ផ្តើមដុះឡើងវិញជាពុំខាន។

ក្រៅពីនេះ សំបកក្រូចថែមទាំងជួយកំចាត់ក្លិនក្បាល និងជួយកាត់បន្ថយញើស ត្រង់បរិវេណក្បាល ដែលគ្មានសក់ទៀតផង។

មិនបាច់ចំនាយប្រាក់ មិនពិបាកធ្វើ ហេតុអ្វីក៏អ្នកមិនសាកល្បង ហៅសក់ឲ្យត្រឡប់ មកដុះលើក្បាលអ្នកម្តងទៀត ដោយសំបកក្រូចឃ្វិចទៅ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US China Hong Kong Pentagon Int news Hot news