CamNews

តារា 

ការពិតចឹងសោះ!!​ ទើបគ្មាននារីណាម្នាក់អាចយកឈ្នះសម្រស់របស់ Fan Bingbing បាន

តារាចិន ៖ តារាស្រីកំពូលសម្រស់ Fan Bingbing បានធ្វើឲ្យក្រុមអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ក្រោយគ្រងឈុតរ៉ូបដ៏ស្រស់ស្អាត និងលេចធ្លោនៅការបង្ហាញខ្លួននៅមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុង San Sebastian ប្រទេសអេស្ប៉ាញ ក្នុងនាម Bingbing ជាតារាសម្តែងម្នាក់ដែលឈ្មោះនៅក្នុងបញ្ជីរឿង "I Am Not Madame Bovary" ។ 

ដោយយោងតាមរបាយការណ៍ពីទស្សនាវដ្តី Forbes បានឲ្យដឹងថា Fan Bingbing គឺជាតារាស្រីដែលមានវ័យ ៣៥ ឆ្នាំ ហើយជាប់ចំណាត់ថ្នាក់លេខ ១​នៅក្នុងចំណោមតារាល្បីៗទាំង ១០ របស់ប្រទេសចិន ដែលមានសម្រស់ស្រស់ស្អាតជាងគេ ហើយក៏ជាសិល្បៈករមួយរូបដែលរកលុយបានច្រើនជាងគេផងដែរ នៅក្នុងឆ្នាំ ២០១៦ នេះដែរ ។

នៅក្នុងពិធីដ៏អធិកអធមនេះ Bingbing បានជ្រើសរើសយករ៉ូបពណ៍ខៀវទឹកប៊ិច ដែលជាម៉ាកល្បីឈ្មោះ (Zuhair Murad) និងឈុតក្រវិលពេជ្រ ដែលមានពណ៍សាកសមជាមួយនិងរ៉ូប ព្រមទាំងអ្នកថតរូបដែលមានជំនាញច្បាស់លាស់ទៀតផង ដូច្នេះហើយទើបធ្វើឲ្យគ្មានតារាស្រីណាម្នាក់អាចយកឈ្នះសម្រស់តារាស្រី Bingbing បានឡើយ ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Fan Bingbing