តារាថៃ ៖ តារាល្បីៗ ២ ដួងប្រចាំប្រទេសថៃ គឺនាង Davika និងនាង Rhatha Phongam ត្រូវបានគេសង្កេតឃើញថា អ្នកទាំង ២ មិនមែនមានសម្រស់ស្អាតពីកំណើតនោះទេ ពោលគឺស្អាតដោយសារវះកាត់កែសម្ជស្ស ។
គួរបញ្ជាក់ឲ្យដឹងថា មួយរយៈពេលនេះភាគរយៈ និងការជឿនលឿននៃអត្រាវះកាត់កែសម្ជស្ស ហាក់បីដូចមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺចំពោះតារាល្បីៗតែម្តង ។
បើនិយាយអំពីរឿងវះកាត់កែសម្ជស្សវិញ ភាគច្រើននៃតារាល្បីៗតែងតែ វះកាត់ច្រមុះ និង វះកាត់មុខ ដូច្នេះហើយទើបពួកគេមើលទៅមានរូបសម្រស់ស្រស់ស្អាត ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Sanook! Women បានឲ្យដឹងថា តារាល្បីៗ ២ ដួងប្រចាំប្រទេសថៃ គឺនាង Davika និងនាង Rhatha Phongam បានវះកាត់កែសម្ជស្សយ៉ាងពិតប្រាកដមែន ។
តោះទៅទស្សនារូបភាពចាស់ៗ និងរូបថតនាពេលបច្ចុប្បន្នរបស់ពួកគេទាំង ២ ថា តើច្រមុះដែលមិនទាន់វះកាត់មានរូបរាងយ៉ាងណានោះ ៕
១. នាង Rhatha Phongam
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook