CamNews

គ្រោះថ្នាក់ 

៩ និង ៣០ នាទីយប់ ផ្ទុះស្មាតហ្វូន ពេលកំពុង សាកថ្ម ស្រែកឆោឡោ ពេញផ្ទះ

គ្រោះថ្នាក់ ៖ ទូរស័ព្ទដៃស្មាតហ្វូនមួយគ្រឿងទៀតហើយ បានផ្ទុះឡើង ខណៈពេលដែលកំពុងតែ សាកថ្ម តែជាសំណាងល្អ គ្មាននរណាម្នាក់រងរបួសនោះទេ នេះបើយោងតាមប្រភពសារព័ត៌មាន  mStar Online ។ 



មានអាជីពជាអ្នកកាសែត ព័ត៌មានកំសាន្ត លោកស្រី​ Tengku Khalidah Tengku Bidin អោយដឹងថា គ្រោះថ្នាក់លើកនេះ គឺបានកើតឡើង យប់ថ្ងៃសៅរ៍ម៉ោង ៩ និង ៣០ នាទី នៅពេលដែលកូនស្រី របស់លោកស្រីដែលមានឈ្មោះថា Dina  កំពុងតែសាកថ្មទូរស័ព្ទដៃរបស់ខ្លួន នៅក្នុងបន្ទប់ គេង របស់នាង ។ ជាមួយហ្វេសប៊ុក Post របស់លោកស្រី ទទួលបាននូវការពេញនិយមជាខ្លាំង ខណៈ លោកស្រីផ្ទាល់បាន Post Status ជាសារបញ្ជាក់ពីគ្រោះថ្នាក់ផ្ទុះឆេះ ទូរស័ព្ទ អមជាមួយនឹងសារ ដាស់តឿន "I was in the kitchen, and was shocked when my child was shouting fire, fire.There was fire and smoke from the handphone. Luckily no one was holding it the time. I always remind my child not to use the handphone when it is being charged," ។ 

លោកស្រី បន្តឲ្យដឹងថា ស្មាតហ្វូនកូនស្រីរបស់ខ្លួន បានផ្តុះឡើង រយៈពេល កន្លះម៉ោងក្រោយ ពី ដាក់សាកថ្ម ខណៈខ្នើយដែលនៅក្បែរនោះ ក៏រងនូវការឆេះផងដែរ ។ ភ្លាមៗ លោកស្រី បានស្ទុះ ទៅបិទកុងតាក់ភ្លើងនៅក្នុងផ្ទះ ជៀសវាងការឆ្លងចរន្ត។ លោកស្រី នឹកគិតឲ្យដឹងថា គ្រោះថ្នាក់ លើកនេះ ទំនងជាមកពីបញ្ហាថ្មទូរស័ព្ទដៃ ។ ខណៈពុំមាននរណាម្នាក់រងរបួសក៏ដោយចុះ តែលោក ស្រីបានផ្ញើសារដាស់តឿន អ្នករាល់គ្នា ឲ្យយល់ដឹងនូវបទពិសោធន៍មួយនេះ ពោល ហាមដាច់ខាត ប្រើប្រាស់ស្មាតហ្វូននៅពេលកំពុងសាកថ្ម ។ ប្រភពបន្តឲ្យដឹងថា គ្រោះថ្នាក់លើកនេះ​បានកើត ឡើងនៅទីក្រុង PETALING JAYA ប្រទេស ម៉ាឡេស៊ី ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន 


Tags: Malaysia Int news Hot news Breaking news