(ចំណេះដឹង)៖ វាហាក់ដូចជា ការផ្សាយ ពាណិជ្ជកម្ម ទាក់ទាញឲ្យជឿ តែនេះគឺជាការ ណែនាំ របស់ទន្តបណ្ឌិត មកពីស្ថាប័នស្តីពី ជំងឺក្រអូមមាត់ ឈ្មោះវេជ្ជបណ្ឌិត រីឆាត ឌី ហី្វសស្ហឺរ ។ លោកទន្តបណ្ឌិតរូបនេះ បានបញ្ជាក់ប្រាប់នូវ បច្ចេកទេស ដ៏សាមញ្ញក្នុងការ បំបាត់ឈឺក្បាល និងឈឺធ្មេញ យ៉ាងឆាប់រហ័ស ដែលស្តាប់ឮហើយមិនគួរឲ្យធ្វើ តែលោកអះអាងថា វាគឺជាវិធី ដ៏សក្តិសិទ្ធមួយ ។
លោកណែនាំថា បើអ្នកមានអារម្មណ៍ ឈឺធ្មេញ ឬឈឺក្បាល ចូរបោះដៃ ទៅមុខ ហើយយកដៃនិងម្រាមចង្អុល ដៃឆ្វេងទៅចាប់ សង្កត់ត្រង់ ស្បែកចន្លោះគល់ម្រាមដៃមេ និងចង្អុលដៃ នៃដៃម្ខាងទៀត ។
ចូលសង្កត់វាឲ្យខ្លាំង ហើយឈ្លីចុះឡើងប្រមាណ ៣នាទីរួចហើយ ប្តូរទៅធ្វើ លើដៃម្ខាងទៀត ។ វាប្រៀបដូចជា ការចាប់ជីពចរ ឬធ្វើសរសៃដូច្នេះដែរ ។
លោកទន្តបណ្ឌិតដដែលនេះ ថែមទាំងអះអាងទៀតថា វិធីនេះមិនត្រឹមតែ ជួយសម្រាល អាការឈឺក្បាល និងឈឺធ្មេញ ប៉ុណ្ណោះទេ តែវាថែមទាំងជួយ ធ្វើឲ្យយើង ធូររសាយភាព តានតឹងទៀតផង ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី