កំសាន្ត ៖ ខណៈពេលដែលបានធ្វើការនៅឯខេត្ត Chiang Khan តារាថៃ ២ដួងគឺនាង Yaya និង Nadech បានធ្វើរឿងមួយចំនួន ធ្វើឲ្យអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់ពីទឹកចិត្តរបស់តារាថៃទាំងពីរដួងនេះឡើយ ។
យោងតាមការចុះផ្សាយតាមរយៈគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តួឯកប្រុសក្នុងរឿង "ស្នេហ៍ប្រែកាយ" បាននាំគ្នាក្រោកពីព្រលឹម ដើម្បីចម្អិនម្ហូប ដើម្បីប្រគេនព្រះសង្ឃ មុនពេលដល់ម៉ោងថតកុន ។
គួរបញ្ជាក់ឲ្យដឹងថា Fans ស្រលាញ់ពេញចិត្ត នាង Yaya និង Nadech ដោយសារតែទេពកោសល្យនៃការសម្តែងរបស់អ្នកទាំងពីរសុីចង្វាក់គ្នាល្អ ហើយចូលចិត្តសាងអំពើរល្អជាមួយគ្នាជារឿយៗ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradaily