(សឹង្ហបុរី)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិសឹង្ហបុរី បាននិយាយថា សារជាតិគីមី ដែលជាធម្មតាត្រូវបានរកឃើញ នៅក្នុងគ្រឿងសម្អាង ព្រមទាំងការអាំងថ្ងៃ ដោយពន្លឺព្រះអាទិត្យសិប្បនិមិត្ត អាចនាំឲ្យអ្នកប្រើប្រាស់ មានគ្រោះថ្នាក់ដោយមានការប្រឈមមុខ នឹងការកើតជំងឺមហារីក។ នេះបើយោងតាមគេហទំព័រព័ត៌មាន សុខភាព Health News ចេញផ្សាយនៅថ្ងៃពុធ ទី០៩ ខែវិច្ឆកា ឆ្នាំ២០១៦។
ការសិក្សាជាលើកដំបូង ទៅលើជាតិពុលនៅក្នុងខ្លួនមនុស្ស ត្រូវបានដឹកនាំដោយ ក្រុមអ្នកស្រាវជ្រាវមកពី មហាវិទ្យាល័យបច្ចេកវិទ្យា ណានយ៉ាង (NTU)នៃប្រទេសសឹង្ហបុរី។
ជាមួយគ្នានេះដែរ ការសិក្សាបានរកឃើញថា នៅពេលដែលសារធាតុគីមី ស័ង្កសីអុកស៊ីត ត្រូវបានក្លាយទៅភាគល្អិតតូចៗ រាប់កោដនៅក្នុងសារពាង្គកាយ របស់មនុស្ស វាអាចចូលទៅក្នុងកោសិកា របស់មនុស្សដែលអាចនាំឲ្យមានការ ខូចខាតដល់ការប្រើប្រាស់របស់ DNA។
នៅពេលដែលវាធ្វើការភ្ជាប់ទំនាក់ទំនង ជាមួយកោសិកាដែលខ្វះការការពារ លើដុំសាច់ ដែលហៅថា p53 កោសិកានៃជំងឺមហារី ក៏បានកើតឡើង។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការស្វែងរកនេះ បានស្នើរសុំឲ្យបណ្តាក្រុមហ៊ុនទាំងអស់ ត្រូវការ ការពិចារណាទៅលើផលប៉ះពាល់ ទៅលើសុខភាពនៃ ឥទ្ធិពលរបស់ផលិតផល ថែរក្សាស្បែកសំរាប់ប្រើប្រាស់ បច្ចុប្បន្ន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង