CamNews

ព័ត៌មានអន្តរជាតិ 

មិនចង់ទៅរៀន សិស្សសាលាប្រុសម្នាក់ លើកដៃចាក់សម្លាប់ឪពុក

រឿងហេតុដ៏សាហាវយង់ឃ្នងនេះ បានកើតឡើងនៅក្នុង ហាងកាហ្វេអ៊ីនធឺណេតមួយកន្លែង នៅក្នុង ខេត្ត Hunan ប្រទេសចិន កាលពីថ្ងៃទី ១៨ ខែកុម្ភះ កន្លងទៅថ្មីៗនេះ។ មូលហេតុដែលបណ្តាលឲ្យ កើតរឿងហេតុនេះឡើង ត្រូវបានគេបញ្ជាក់ថា គឺមកពីសិស្សសាលាប្រុសម្នាក់ បានឈ្លោះប្រកែក គ្នាយ៉ាងខ្លាំង ជាមួយនឹងឪពុករបស់ខ្លួន ស្តីពីបញ្ហាទៅរៀនសូត្រ។

បើតាមការរៀបរាប់របស់ អ្នកដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា ដំបូងឡើយ ជនរងគ្រោះ បានមកហាងកាហ្វេអ៊ីនធឺណេត ដើម្បីស្វែងរកកូន និងជុំរុញកូនឲ្យទៅរៀន។ បន្ទាប់មក ក៏មានការ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរវាង ឪពុក និងកូន នោះ។ បន្ទាប់ពីមានការឈ្លោះប្រកែកបានបន្តិចមក សិស្សសាលា ដែលជាកូនជនរងគ្រោះនោះ បានដកកូនកាំបិតមួយ មកចាក់លើខ្លួន ឪពុករបស់គេ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងតែម្តង។ 

ជនរងគ្រោះដែលត្រូវបានចាក់សម្លាប់ ដោយថ្វីដៃកូនប្រុសខ្លួនឯងផ្ទាល់

ប៉ុន្មានឆ្នាំចុងក្រោយនេះ មានហេតុការណ៍គ្រោះថ្នាក់ជាច្រើន បានកើតឡើងនៅហាងកាហ្វេអ៊ីនធឺ ណេត។ ក្នុងនោះក៏ធ្លាប់មានករណីមួយ ដែលយុវជនអាយុ ២៤ឆ្នាំម្នាក់មកពី ក្វាងទុង បានសម្លាប់ និងប្លន់យកលុយ មិត្តស្រីរបស់ខ្លួន ដើម្បីយកទៅលេងហ្គេម។ បន្ទាប់ពីចាប់បាន យុវជននោះ ត្រូវបាន ទទួលទោស ប្រហារជីវិត​ផងដែរ។ 

ទិដ្ឋភាព នៅកន្លែងកើតហេតុ

មនុស្សជាច្រើន បានឲ្យដឹងថា កត្តាញៀនជាមួយហ្គេម និងអ៊ីនធឺណេត គឺជាមូលហេតុចំបងមួយ ដែលបណ្តាលឲ្យមាន ករណីសម្លាប់មនុស្ស ដែលបានកើតឡើង នៅក្នុងស្រទាប់យុវវ័យ បច្ចុប្បន្ន នេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Stab father international news Social news ព័ត៌មានអន្តរជាតិ