CamNews

យល់ដឹង 

និស្សិតជនជាតិកូរ៉េ បង្កើតផ្កាយរណប ដោយខ្លួន​ឯង

Song Ho Jun អាយុ ៣៤ ឆ្នាំជាជនជាតិកូរ៉េម្នាក់បានចំណាយប្រាក់ជាង ៥០០$ ក្នុងការបង្កើតចេញ
ជាផ្កាយរណបតូចមួយដោយដៃលោកផ្ទាល់ហើយគាត់ប្រាប់ផងដែរថា វាមិនមានងាយស្រួលនោះ
ទេគឺវាប្រៀបបានដូចជាផ្គុំសង់ទុរសព្ទដៃមួយដោយខ្លួនឯងដែរ។

Song Ho Jun គឺជានិស្សិតនៅក្នុងសាកលវិទ្យាល័យមួយសិក្សាផ្នែកស្ថាបត្យកម្មទំនើប ហើយគេ
បានសាងសង់ផ្កាយរណបតូចមួយនេះដោយខ្លួនគេផ្ទាល់ និងប្រើប្រាស់ប្រាក់របស់គេផ្ទាល់គេក៏
មានគំរោងក្នុងការបង្ហោះវាទៅជាមួយនឹង កម្មវិធីផ្កាយរណបរបស់សាលកវិទ្យាល័យផងដែរ។

គាត់បានគិតចេញជាគំនិតនេះនៅពេលដែលគាត់បានចូលទៅរៀនធ្វើការក្នុងក្រុមហ៊ុនផលិតផ្កាយ
រណបមួយហើយចំពោះផ្កាយរណបតូចរបស់គាត់នេះគាត់បានគណនាយ៉ាងច្បាស់ថាវាអាចបញ្ជូន
ពត៌មានពី Paris ទៅ​ Slovenia បានយ៉ាងងាយ៕

ដោយ៖ ម៉ូកា​
ប្រភពពី៖ Telegraph 

 


Tags: korean satellite