CamNews

យល់ដឹង 

សាលារៀនពិតជាជួយអ្នកអោយក្លាយជា អ្នកមានបាន

កើតមកជាមនុស្ស អ្នកមានក្ដី ក្រក្ដី ប្រុស ឬស្រី គ្រប់ជាតិសាសន៍ទាំអស់សុទ្ទសឹងតែចង់បានការ
អប់រំមួយដ៏ល្អប្រសើរសម្រាប់ជីវិតរបស់ខ្លួន។ យ៉ាងណាក្ដី​អ្នកក្រខ្លះ ចង់រៀនតែគ្មានឱកាសបាន
រៀន។ អ្នកខ្លះមានឱកាស​រៀន តែមិនចូលរៀន ដោយសារ​តែចង់ សប្បាយហ៊ឺហារ​ និងស្ថានភាព
ខាងក្រៅ។ ឯគ្រួសារមួយចំនួនវិញគិតថា ការសិក្សាមិនបានផលចំណេញអីទេ គឺនាំតែខាតពេល
វេលា។

ទោះជាយ៉ាងណាក្ដី ខាងក្រោមនេះ គឺជាសារខ្លះៗដែលសាលារៀនអាច ជួយអ្នកទៅរកភាព
ជោគជ័យបាន៖





១. អាចរកប្រាក់ចំនូលបានច្រើនជាងអ្នកមិនរៀន
ពេលយើងកុំពុងសិក្សា យើងក៏អាចស្វែងរកការងារបានផងដែរ ពោលគឺយើងអាចធ្វើការ ក្រៅ
ម៉ោងសំរាប់ផ្គត់ផ្គង់ការសិក្សារបស់យើងបាន។ មិនតែប៉ុណ្ណោះពេល យើងបញ្ចប់ការសិក្សា យើង
កាន់មានសង្ឃឹមរកប្រាក់ចំនូលបានកាន់តែច្រើន។​ ជាឧទាហរណ៍ តាមការស្រាវជ្រាវ Bureau of
Labor Statistics របស់អាមេរិកនាឆ្នំា ២០១១ បានអោយដឹងថា​៖ អ្នកបញ្ចប់ថ្នាក់ឧត្តមសិក្សា អាច
រកប្រាក់កំរៃបានជាមធ្យម ១,០៥៣ ដូល្លារក្នុងមួយសប្ដាហ៍ និងអ្នកចប់មធ្យមសិក្សា​​ទុតិយភូមិ អាច
រកបាន ៦៣៨ ដូល្លារផងដែរ។

២. អត្រាអ្នកគ្នានការងារធ្វើថយចុះ
នៅពេលយើងសិក្សាកាន់តែខ្ពស់ នោះឱកាសការងាររបស់យើងកាន់ច្រើន ពោលគឺយើង អាច
ស្វែងរកការងារបានច្រើនកន្លែង ដូចជាតាមសាលារៀន ក្រុមហ៊ុន អង្គការ មន្ទីពេទ្យ    ឬស្ថាប័ន
រដ្ឋផ្សេងៗ។

៣. មានជំនាញមួយដ៏ពិតប្រាកដ

ពេលយើងបញ្ចប់ការសិក្សា យើងហាក់បីដូចជាដឹងខ្លួនយើងថា យើងជាមនុស្សមាសម្ថភាពធ្វើ
អ្វីៗបានច្រើន​ ជាមួយនឹងជំនាញរបស់យើង។ នៅពេលយើងមានជំនាញហើយ យើងធ្វើការងារ
បានលឿន និងរហ័សជាងអ្នកដទៃ។ ដូច្នេះការរកប្រាក់ចំនួលរបស់យើងក៍បានស្រួល និងលឿន
ជាងអ្នកដទៃផងដែរ។



 

ដោយ៖ សារិន
ប្រភព៖therichtimes


Tags: lifestye education