CamNews

មិនគួរឲ្យជឿ 

ចម្លែកហួស ៖ បុរសម្នាក់សន្លប់ ខណៈបង្គន់មួយ ស្រាប់តែផ្ទុះឡើង

ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត កាលពីពេលកន្លងទៅ ធ្លាប់តែលឺថាមានករណីផ្ទុះនៅឯ
រោងចក្រ តែចម្លែកអី   ករណីចុងក្រោយនេះ  បែរជាមានការផ្ទុះដ៏កម្រមួយនៅក្នុងផ្ទះទៅវិញ
ពោលគឺ ផ្ទុះបង្គន់តែម្តង ។

បុរសម្នាក់ ត្រូវបានរកអោយឃើញថា  បានសន្លប់ស្នូកស្តឹង  ក្រោយពីបំនែកនៃបង្គន់ (ព័រសឺ
ឡែន) ផ្ទុះបុកចំមុខរបស់គាត់។   គួរបញ្ជាក់ផងដែរថា  បុរសដែលជាជនរគ្រោះរូបនេះ មាន
ឈ្មោះថា Michel Pierre   ។  ដោយឡែក ករណីផ្ទុះដ៏កម្រមួយនេះ  អាចកើតឡើងទៅបាន
ខណៈពេលដែលគាត់ក៏កំពុងតែសាកល្បង វាស់សម្ពាធទឹក   នៅក្នុងអាគារស្នាក់នៅរបស់
គាត់ នោះគឺ នៅក្នុងបន្ទប់ទឹកផ្ទះរបស់គាត់ តែដឹងអីថា  បែរជាមានករណីផ្ទុះនេះកើតឡើង
ទៅវិញ ។ ខណៈពេលដែលផ្ទៃមុខរបស់គាត់ពោរពេញទៅដោយឈាមនោះ លោក Michel
តម្រូវអោយដេរស្នាមរបួសជាង ៣០ កន្លែង ដែលមាននៅលើផ្ទៃមុខ ដៃ និងជើង ។

ស្ថិតនៅក្នុងវ័យ ៥៨ ឆ្នាំ លោក Michel  ពិតជាមានការតក់ស្លុតជាខ្លាំង   បន្ទាប់ពីបានកើត
មានឡើងនូវករណីដ៏កម្រនិងចម្លែកមួយនេះ  ខណៈពេលដែលគាត់  គ្រោងដាក់ពាក្យប្តឹង
ក្រុមហ៊ុនដែលកំពុងតែធ្វើការគ្រប់គ្រងសំណង់អាគាររស់នៅមួយនេះ  មានទីតាំងនៅក្នុង
កុ្រងញ៉ូវយ៉ក សហរដ្ឋអាមេរិក ។

លោក Sanford Rubenstein ជាមេធាវីការពារក្តី អោយលោក Michel បានគូសបញ្ជាក់អោ
យដឹងថា វាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ  នៅក្នុងសំណង់អាគាររស់នៅមួយនេះ   បង្គន់គួរណា
ត្រូវតែធ្វើការបង្ហូរទឹកចុះទៅក្រោម    មិនគួរណាមានករណីផ្ទុះយ៉ាងដូច្នេះនោះទេ  ។  គួរ
បញ្ជាក់ផងដែរថា អ្នកជួលផ្ទះ ៣ នាក់ផ្សេងទៀត  ក៏កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរ
ពេទ្យ ក្រោយជួបហេតុការណ៍ស្រដៀងៗគ្នានេះផងដែរ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ  និងចម្លែកៗដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖ 

- ប្រទះឃើញ រូបភាពស្នាមរបួស ដ៏គួររន្ធត់ ក្រោយពីងពាង មានពឹសខ្លាំងបំផុតខាំ
- ប្រឈមមុខ នឹងការកាត់ផ្តាច់ជើង ក្រោយពីងពាងមានពឹសបំផុត របស់អង់គ្លេសខាំ

- កៅអីការិយាល័យមួយ ស្រាប់តែផ្ទុះឡើង ធ្វើអោយស្រ្តីមា្នក់ រងរបួសជាទម្ងន់

- វីដេអូ និយាយពីគ្រោះធម្មជាតិ ដ៏រន្ធត់មួយ ល្បីបំផុត ក្នុងប្រព័ន្ធ ហ្វេសប៊ុក

- ចម្លែកៗ ៖ មនុស្សពឹងពាងពិតឬ បាននាំគ្នា ផ្អើលមើលយ៉ាងដូច្នេះ?

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ម៉េត្រូ


Tags: explode Toilet WC Michel Pierre