អ្នកចាត់ការរបស់ Real Madrid លោក Florentina Perez បាននិយាយទៅកាន់អ្នកកាសែត
នៅក្នុងសន្និសិតកាសែតមួយ ប្រាប់ថា Cristiano Ronaldo មិនមែនសំរាប់លក់ទេ ហើយបើ
គេចង់ចេញ គឺមានតែចេញក្នុងតំលៃ ១ ពាន់លានអ៊ឺរ៉ូ ទើបអាចលក់បាន ព្រោះលោកចង់
អោយ Ronaldo នៅជាមួយក្រុម Real Madrid រហូតដល់ពេលលោក ចូលនិវត្តន៍ ។
និយាយអំពីការបន្តកុងត្រា លោក Florentina Perez និយាយថា ដើម្បីអាចបន្តកុងត្រាជាមួយ
Ronaldo បាន លោកនឹងរិះរកគ្រប់មធ្យោបាយ ដើម្បីអាចបន្ថែមរយៈពេលកុងត្រា របស់តារា
បាល់ទាត់ ព័រទុយហ្កាល់ មួយនេះបាន ។
ចំណែករឿងយកគ្រូបង្វឹកថ្មីនោះ Anceloti របស់ PSG នៅតែមិនទាន់ច្បាស់ព្រោះក្រុម Real
Madrid នៅមិនទាន់អោយថ្លៃនៅឡើយ ។ លោក Florentina Perez ក៏បានបង្ហើបថា លោក
ក៏មានបំណង នាំយកកីឡាករល្បីៗផ្សេងទៀត ចូលក្នុងក្រុមផងដែរ ៕
ដោយ ៖ កុសល
ប្រភព ៖ 24h