មនុស្សភាគច្រើនតែងមានបញ្ហាស្នាមជាំខ្មៅ រឹង ត្រង់បរិវេណក្បាលជង្គង់ និងកែងដៃ ប៉ុន្តែអ្នកអាចបន្ថែមភាពសផូរផង់ដល់ក្បាលជង្គង់ កែងដៃ រួមទាំងកែងជើងបាន។ តើគួរធ្វើបែបណា ដើម្បីកម្ចាត់បញ្ហាអស់ទាំងនេះ?
ដើម្បីបំបាត់ស្នាមជាំខ្មៅនៅកែងដៃ និងក្បាលជង្គង់របស់អ្នក អ្នកគូរតែយកថ្នាំដុសធ្មេញត្រឹមតែ ២ស្លាបព្រាកាហ្វេមកបំពោកលើក្បាលជង្គង់ និងកែងដៃរបស់អ្នក ដោយការលាបឲ្យសព្វបរិវេណ ដែលមានស្នាមជាំខ្មៅទាំងនោះ។ បន្ទាប់មកអ្នកគួរទុកវាចោលចំនួន ៥នាទី រួចទើបលាងចេញដោយទឹកស្អាត។
អ្នកគួរតែធ្វើបែបនេះ ១០ថ្ងៃម្តង ពេលនោះអ្នកនឹងយល់ឃើញថា ក្បាលជង្គង់ ឬកែងដៃរបស់អ្នក នឹងស្អាតមិនមានភាពក្រើម ឬក្រិន ឬមានស្នាមជ្រីវជ្រួញឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង