ព័ត៌មានកំសាន្ត ៖ នៅក្នុងឆាកតន្រ្តីដ៏ធំដែលទើបតែកន្លងផុតទៅ កាលពីថ្ងៃទី ២៩ ខែមេសា កន្លងទៅនេះ គេសង្កេតឃើញថា មានគូស្នេហ៍ជាច្រើនគូដែលសាកសមជាមួយនិងគ្នា ហើយនៅក្នុងនោះក៏មានវត្តមានរបស់នាង Yaya urassaya និងលោក Nadech kugimiya ដែរ ។
ការពិតទៅធ្លាប់មានព័ត៌មានបដិសេដថា តារាថៃទាំងពីរដួងនេះគឺមិនមែនជាសង្សារនឹងគ្នា ពោលគឺគ្រាន់តែរាប់អានគ្នាជាបងប្អូនធម្មតាៗទេ ប៉ុន្តែគេសង្កេតឃើញកាន់តែច្បាស់ នៅក្នុងកម្មវិធី "LOVE IN THE AIR" គឺ លោក Nadech បាញ់ភ្នែកមើលនាង Yaya មិនដាក់ភ្នែកឡើយ ព្រមទាំងមើលខុសត្រូវដូចគូស្នេហ៍ពិតៗបែបនេះ ទោះប្រាប់គេថា មិនមែនសង្សារក៏គ្មាន Fans ណាជឿដែរ ។ ចុះអ្នកគាំទ្ររបស់តារាថៃ ទាំងពីរដួងនេះ ចង់ឲ្យពួកគេស្រលាញ់ជាគូស្នេហ៍ពិតៗដែរ ឬ ទេ?
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook