CamNews

តារា 

ទៀតហើយ! ក្រោយត្រូវគេមើលងាយឪពុករបស់ខ្លួនពេក ងួន ចាន់ដេវីត ដល់ថ្នាក់បង្ហោះសារ...!

ព័ត៌មានកំសាន្ត ៖ ក្នុងនាមជាកូនប្រុសម្នាក់ លោក ងួន ចាន់ដេវីត បានត្រឹមតែអោបដៃឈរមើលគេប្រមាថមើលងាយឪពុក ដោយបានត្រឹមតែបង្ហោះសារសូមទោស លោកមានគុណ ដើម្បីកុំឲ្យប្រកាន់យកទោសសម្រាប់អ្នកដែលមិនដឹងរឿងរ៉ាវផ្ទៃក្នុង ហើយទៅស្តីបន្ទោសតិះដៀលដល់ឪពុករបស់លោក ដែលមិនដឹងអ្វីនោះទេ ។​ 

សម្រាប់ការបង្ហោះសារកាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា ងួន ចាន់ដេវីត ហាក់បង្ហោះសារប្លែកៗមិនអស់នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយក៏បានធ្វើឲ្យមហាជនមានចម្ងល់ជាខ្លាំងថា តើតារាចម្រៀងល្បីរូបនេះកំពុងតែមានជម្លោះជាមួយនិងអ្នកចម្រៀងដែលធ្លាប់បានលើកស្ទួយរូបលោក ឬ យ៉ាងណា? ប៉ុន្តែ លោក ងួន ចាន់ដេវីត ហាក់បីដូចជាមិនព្រមបញ្ចេញមុខបកស្រាយឲ្យមហាជនបានដឹងទាល់តែសោះថា តើមានរឿងអ្វីកើតឡើងចំពោះរូបលោក និងអ្នកនាង ពេជ្រ សោភា ។ 

ហើយកាលពីប៉ុន្មានម៉ោងមុននេះ ម្ចាស់បទ "ញីកែងជើង" ក៏បានបង្ហោះសារជាថ្មីម្តងទៀត ក្រោយត្រូវគេមើលងាយឪពុករបស់ខ្លួន ដោយលើកឡើងថា "សុំទោសដែលកូនប្រុសម្នាក់នេះមិនបានការ ដែលបណ្តោយអោយគេប្រមាថ ពុក 😪
ក្នុងនាមជាឪពុកនិយាយលើកទឹកចិត្តកូន នឹង រក្សាជំហរឈរខាងកូនរបស់ខ្លួន តែបែជាត្រូវគេប្រមាថ នឹង តិះដៀលសព្វបែបយ៉ាង ....
ខ្ញុំឈឺចិត្តណាស់ពុក ខ្ញុំនឹងចងចាំទុក" ។ 

គួរបញ្ជាក់ឲ្យដឹងថា រឿងរ៉ាវរបស់ លោក ងួន ចាន់ដេវីត និងអ្នកនាង ពេជ្រ សោភា កំពុងតែសុីជម្រៅកាន់តែខ្លាំងឡើងៗ រហូតធ្វើក្លាយជាប្រធានបទដ៏រសើបរបស់មហាជនទៅហើយ ៕

-ចុចអាន ៖ ទៀតហើយ! ក្រោយត្រូវគេមើលងាយឪពុករបស់ខ្លួនពេក ងួន ចាន់ដេវីត ដល់ថ្នាក់បង្ហោះសារ...!







ដោយ ៖ គន្ធា


ប្រភព ៖ FB 


Tags: G-davit Tep boprek Pich sophea