CamNews

គ្រោះថ្នាក់ 

វីដេអូ គ្រោះថ្នាក់ ព្រឺក្បាល ស្ត្រីជាម្តាយ ទម្លាក់កូន ៣នាក់ ពីជាន់ទី ៤ ទាំងកម្រោល (មានវីដេអូ)

គ្រោះថ្នាក់ ៖ កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក និងមិត្តរួមការងាររបស់លោក ត្រូវបានគេប្រសិទ្ធ នាមឲ្យដឹងថា ជាវីរបុរសពិតប្រាកដ ក្រោយពីសកម្មភាពដ៏ហ៊ានក្លារបស់ពួកគេ ចេញមុខជួយក្រុមគ្រួ សារជនជាតិនីហ្សេរីយ៉ា ដែលមានម្តាយនិងកូនតូចៗដល់ទៅ ៣នាក់នោះ ពីសំណង់អាគារដែល កំ ពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅនៅប្រទេសកូរ៉េខាងត្បូង ។ 


វិនាទីមួយនោះ នៅពេលដែលលោកបានឃើញភ្លាមឆាបឆេះ ស្របពេលដែលលោកដើរទៅទទួល ទានអាហារពេលល្ងាច ថ្ងៃសុក្រ ទី ២៩មេសា កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក ដែលមានឈ្មោះថា Daniel Raimondo និងក្រុមការងាររបស់លោកនោះ បានសម្រេចចិត្តភ្លាមៗ ទៅយកភួយពី ហាងនៅក្បែរកន្លែងកើតហេតុ ដើម្បីចេញបទអន្តរាគមន៍ ។ លោកបានស្រែកឲ្យមហាជន ស្រុះដៃគ្នា ជួយកាន់ភួយ និងបញ្ជុះបញ្ជូលស្រ្តីជាម្តាយឲ្យបោះកូនតូចទាំង ៣ នាក់នោះចុះមកក្រោម ពីជាន់ទី ៤ ខណៈពេលដែលអាគារកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅនៅជាន់ខាងក្រោម។ កូនតូចទាំង ៣នាក់ នោះមានអាយុទើបតែ ១ឆ្នាំ ៣ឆ្នាំ និង ៤ឆ្នាំ ។ គ្រោះថ្នាក់ដ៏រន្ធត់ប្រការនេះ បានកើតឡើងនៅតំបន់ Pyeongtaek ខាងក្រៅមូលដ្ឋានទ័ពអាកាស សហរដ្ឋអាមេរិក ។ 



សាក្សីបានឃើញហេតុការណ៍ផ្ទាល់ភ្នែកឲ្យដឹងថា វិនាទីនោះ ពិតជារន្ធត់ជាខ្លាំង ពោល ស្រ្តីជាម្តាយ ស្រែកឡើងដដែលៗថា ម៉ាក់ស្រលាញ់កូន ម៉ាក់ស្រលាញ់កូន មុននឹងសម្រេចចិត្តបោះកូនចុះមក ខាងក្រោម។ ក្រោយពីបោះកូនទាំង ៣​នាក់ចុះមកក្រោម ជាមួយនឹងទម្រភួយ ទ្រពីខាងក្រោមបាន សម្រេចហើយនោះ អគ្គីភ័យក៏បានរាលដាលកាន់តែខ្លាំងឡើង។ ក្រោយមកទៀត ដល់វេនស្រ្តីជា ម្តាយម្តងដែលត្រូវលោតចុះមកហើយ នាងពិតជាធ្ងន់ តែជាសំណាងល្អ មានបុគ្គលឆ្លាតវៃ បានយក ខ្នោយទៅកល់នៅពីក្រោមភួយ ។ សកម្មភាពសង្គ្រោះមនុស្សលើកនេះ ទទួលបានការសាទរពីគ្រប់ មជ្ឈដ្ឋាន ។ អ្នកលេងហ្វេសប៊ុក មួយរូបដែលមានគណនីឈ្មោះ Hannah VonTana បានបញ្ចេញមតិ ខមមិនឲ្យដឹងថា "Thank you MSgt Raimondo! You are a true American Hero!" ៕



 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន 


Tags: South korea Int news Hot news Fire