CamNews

ម៉ូតូ 

Sreet Triple បានប្រកាសតម្លៃហើយ


ក្រុមហ៊ុនម៉ូតូអាមេរិក Sreet Triple ឥឡូវនេះបានប្រកាសជាផ្លូវការនូវតម្លៃរបស់ម៉ូតូ ២
ស៊េរីរបស់ខ្លួនគឺ Street Triple និង Street Triple R។

Street Triple ត្រូវបានដាក់លក់ក្នុងតំលៃ £6,999 (ប្រហែល $១១២៦០) រីឯ Street Triple
R ត្រូវបានដាក់លក់ក្នុងតម្លៃ £7,699 (ប្រហែល $១២៣៩០)។ Street Triple ផ្តល់ឲ្យលោក
អ្នកនូវជំរើសពណ៌ដូចជា ខ្មៅ ខៀវ​ និង ស (Phantom Black, Caribbean Blue & Crystal
White)។ ចំណែកឯ Street Triple R មានពណ៌ដូចជាពណ៌ប្រផេះ(Matt Graphite) ខ្មៅ
និង ពណ៌សគ្រីស្តាល់។

សូមបញ្ជាក់ថាម៉ូតូ Street Triple ទាំងមានទំងន់ស្រាលជាងស៊េរីមុន៦គីឡូក្រាម។ ប្រព័ន្ធ
ប្រេងក៏ត្រូវបានអភិវឌ្ឍផងដែរ ហើយពួកវាសក្តិសមបំផុតចំពោះការធ្វើដំណើរឆ្ងាយតាម
ជនបទ។ វាក៏ត្រូវបានបំពាក់នូវប្រព័ន្ធហ្វ្រាំង ABS ដែលនឹងមកដល់ក្នុងពាក់កណ្តាលខែ
វិច្ឆិកា ខាងមុខនេះ៕

ដោយ៖ តុលា

ប្រភព៖