CamNews

ជីវិត និងការងារ 

សិស្សជំនិត លក់សាច់គ្រូ តាមចិញ្ចើមផ្លូវ តម្លៃ ៧០០០រៀល ៧ចង្កាក់ ៖ វិធីថ្មីសម្រាប់មុខរបរចាស់

អ្នកណាៗ ក៏បានដឹងថា “សាច់របស់ថាងចេង” គឺមានតម្លៃបំផុត ហើយជីវិតរបស់ថាងចេង ត្រូវ បានកំពូលសិស្សទាំងបីររបស់ខ្លួនការពារជាប់ជានិច្ច ក្នុងរឿង “ថាងចេងទៅចម្លងធម៌” ប៉ុន្ដែ កូន
សិស្សខ្លះ ដូចជា ស៊ុនអ៊ូខុង និងប៉ាចេ (អាជ្រូក) បែរជាយកសាច់គ្រូរបស់ខ្លួន មកអាំងលក់នៅ
តាមផ្សារទៅវិញ។

បណ្ដា “ហាង” តាមចិញ្ចើមផ្លូវ រទេះរុញ ជាដើម ដែលលក់សាច់អាំង គឺជារបស់ដែលមិនអាចខ្វះ
បាន នៅតាមទីប្រជុំជនរបស់ចិន។ ដើម្បីទាក់ទាញភ្ញៀវ ក្រុមអ្នកលក់សាច់អាំងជាច្រើន បាននាំ
គ្នា តុបតែងជាតួអង្គល្បីៗដូចជា អាស្វាស៊ុនអ៊ូខុង អាជ្រូកប៉ាចេ ជាដើម ឈរលក់សាច់គោអាំង
ដោយពួកគេដាក់ឈ្មោះសាច់គោនោះថា “សាច់ថាងចេង” អាំង។

ប្រភពព័ត៌មាននៅលើបណ្ដាញសង្គមចិន ឱ្យដឹងថា សកម្មភាពលក់ “សាច់ថាងចេង” នេះ បាន
ចាប់ផ្ដើមកាលពីចុងឆ្នាំ ២០១៣ នៅទីក្រុង Guilin City ខែត្រ Guangxi ហើយវាត្រូវបានគេធ្វើតាម
គ្នា និងបានរាលដាលពាសពេញផ្ទៃប្រទេស។ ចាប់ពីចិញ្ចើមផ្លូវ រហូតដល់ពិពរណ៍វប្បធម៌ "សាច់
ថាងចេង" អាំង ត្រូវបានគេលក់ក្នុងតម្លៃ ១០យ័ន (៧០០០រៀល) សម្រាប់ ៦ ទៅ ៨ចង្កាក់។

នៅកន្លែងមួយចំនួន ដូចជា ក្រុង Haikou ខែត្រ Hainan ជាដើម ស៊ុនអ៊ូខុង និងប៉ាចេ ថែមទាំង
បើកចម្រៀងបណ្ដើរ អាំង “សាច់ថាងចេង” និងគ្រវីគូទបណ្ដើរ ធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង
ពីអ្នកដំណើរនៅក្បែរនោះ។

បើទោះជាមានមតិថា នេះគ្រាន់តែជាក្បាច់ទាក់ភ្ញៀវ ប៉ុន្ដែគេក៏មិនអាចបដិសេធបាននូវប្រសិទ្ធិភាព
របស់ក្បាច់នេះ។ មិនត្រឹមតែមានការចាប់អារម្មណ៍ប៉ុណ្ណោះទេ មនុស្សជាច្រើន នាំគ្នាចូលមកហូប
សាកល្បង បើទោះអ្នកខ្លះធ្លាប់ហូបសាច់គោអាំងរាល់ថ្ងៃ ពិសេសគឺក្មេងៗ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH


Tags: Sun Wukong Zhu Bajie sale China Tangseng meat small business