CamNews

ម៉ូតូ 

ម៉ូតូថ្មី Ducati Diavel Strada ២០១៣


លោកអ្នកធ្លាប់បានលឺហើយពីភាពល្បីល្បាញរបស់ម៉ូតូ Ducati។ ឥឡូវនេះ Ducati បាន
ចេញនូវស៊េរី ២០១៣ របស់ខ្លួនគឺ Ducati Diavel Strada ២០១៣ ដែលមានរូបរាងស្រស់
សង្ហារ ប្លែកពីម៉ូតូដទៃ។

ម៉ូតូនេះត្រូវបានបំពាក់ដោយម៉ាស៊ីនស៊ីឡាំង ២ ដែលមានកំលាំង 1198.4cc និងមាន ៦
លេខ។ ហ្វ្រាំងបូមត្រូវបានបំពាក់ទាំងមុខ និងក្រោយដែលជាប្រភេទ ABS។ ចំណែកឯ
ទម្ងន់របស់ម៉ូតូនេះគឺ ២៤៥kg។

ម៉ូតូនេះនឹងត្រូវដាក់លក់ក្នុងតម្លៃប្រហែល ១៩,៤៩៥ ដុល្លាសហរដ្ឋ៕

ដោយ៖ តុលា
ប្រភព៖ ultimatemo


Tags: motor bike new