(ឥណ្ឌា)៖ ចង់សាកទេ? នំខេកធ្វើឡើងពីលាមកគោ និងស្មៅស្ងួតផ្សំបញ្ចូលគ្នា ត្រូវបាន Ebay និង Amazon ប្រកាសដាក់លក់ នាពេលថ្មីៗនេះ ព្រមទាំងផ្តល់តម្លៃជាពិសេស ដល់អតិថិជនទៀតផង។
ការប្រកាសលក់នំខេក ដែលមានរសជាតិដ៏ចម្លែកនេះ នៅតាមអនឡាញ គឺធ្វើឡើងដោយបុគ្គលិកក្នុងហាងមួយ នៅប្រទេស ឥណ្ឌា ដោយពួកគេនិយាយថា រសជាតិនំខេកថ្មីនេះ ទទួលបានការគាំទ្រ ពីអតិថិជនដែលទូរស័ព្ទមកកុំម្ម៉ង់ច្រើន ហើយអ្នកផលិតនំប្រភេទនេះ ភាគច្រើនជាស្ត្រីដែលរស់នៅខាងក្រៅទីក្រុង ប៉ុន្តែមនុស្សរស់នៅទីក្រុង ក៏បានកុំម្ម៉ង់នំខេក ផលិតពីលាមកគោនេះច្រើនដែរ។
នំខេកប្រភេទនេះ ត្រូវបានដាក់លក់ជាកញ្ចប់ ដោយក្នុងមួយកញ្ចប់ មានពី២ទៅ៨ដុំហើយតម្លៃវិញ គឺទៅតាមទំហំធំតូច គឺមានចាប់ពី $1.50 ដល់ $6.00៕