CamNews

យល់ដឹង 

វីធីកម្ចាត់រង្វង់ភ្នែកខ្មៅ តាមបែបធម្មជាតិ

រង្វង់ភ្នែកខ្មៅអាចបណ្តាលមកពីការអាឡាក់ស៊ី ការគេងមិនគ្រប់គ្រាន់ និង ដោយសារពន្លឺថ្ងៃ។
អ្នកអាចលាបផលិតផល ការពាររង្វង់ភ្នែកខ្មៅ ក៏ប៉ុន្តែវាគ្រាន់តែជាការ ការពារបណ្តោះអាសន្ន
តែប៉ុណ្ណោះ ហើយនៅពេលដែលអ្នកឈប់ប្រើវា វានឹងឡើងខ្មៅមកវិញ។ ដូច្នេះ អត្ថបទមួយនេះ
នឹង បង្ហាញអ្នកអំពីវិធី មួយចំនួនដើម្បីព្យាបាល រង្វង់ភ្នែកខ្មៅរបស់អ្នក។
 
១ ស្អំភ្នែករបស់អ្នកឲ្យត្រជាក់ដើម្បី កាត់បន្ថយស្នាមខ្មៅ
ជាបឋម អ្នកត្រូវយកបន្លែ ដែលត្រជាក់មកដាក់លើ ភ្នែករបស់អ្នកចំនួន ១០នាទី។ ការធ្វើបែបនេះ
អាចជួយឲ្យអ្នកកាត់បន្ថយការ ដាច់សរសៃឈាមតូចៗ នៅក្នុងភ្នែករបស់អ្នក។

២ កាត់បន្ថយរង្វង់ភ្នែកខ្មៅតាមរយៈដំឡូងបារាំង

ដំឡូងបារាំងផ្ទុកទៅដោយសារជាតិ អង់ស៊ីម ម្យ៉ាងដែលមានឈ្មោះថា catecholase ដែលត្រូវបាន
គេស្គាល់ និងមានប្រសិទ្ធភាព ក្នុងការធ្វើឲ្យស្បែក មានសភាពភ្លឺរលោង។ អ្នកត្រូវចិតដំឡូងបារំាង
ឲ្យស្តើងចំនួន ២ចំនិត រួចដាក់វានៅលើភ្នែក របស់អ្នកចំនួន ១០នាទី។ ហើយអ្នកគួរតែអនុវត្តបែប
នេះ ២ដងក្នុងមួយសប្តាហ៏។

៣ លាបក្រែមកាត់បន្ថយស្នាមខ្មៅនៅត្រង់រង្វង់ភ្នែក

អ្នកគួរជ្រើសរើសយកផលិតផលណា ដែលមានប្រសិទ្ធក្នុងការការពារកម្តៅថ្ងៃ និងផ្ទុកទៅដោយ
សារជាតិ រ៉េតីណុល វីតាមីន C និង តែបៃតង។

៤ អ្នកគួរតែឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ

នៅពេលដែលអ្នកមាន បញ្ហាអាឡាក់ស៊ី ពីព្រោះនេះក៏ជាបញ្ហាចំបង ដែលធ្វើឲ្យអ្នកមានភ្នែកខ្មៅ
និងហើមផងដែរ៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lifetsyle knowledge គួរយល់ដឹង