CamNews

តារា 

David Moyes ត្រូវបានរាយការណ៍ មកថាបាន វាយក្បាលបុរសម្នាក់ មួយដប ដោយសារតែឌឺដងរឿង ដកចេញពី MANUTD

បន្ទាប់ពីគ្មាន សំណាងល្អក្នុង ការដឹកនាំក្រុម Manchester United ហើយត្រូវបានគេ ដកចេញទៀត នោះរឿងនេះ នៅតែតាមតោង ជាប់ខ្លួន David Moyes រហូតដូចស្រមោល អន្ទោលតាមប្រាណ ដែលធ្វើអោយ ផ្ទុះព័ត៌មានមួយថា​ គាត់បានបង្ករបួសស្នាម អោយបុរសម្នាក់ ដោយសារឌឺដងចំមុខ អំពីការដកចេញ ។

 
សេចក្តីរាយការណ៍ មួយមកពីបារ Emporium ដែលជាកន្លែង ណាត់ជួបញ៉ាំស្រាលេង នៅក្នុងតំបន់ Clitheroe, Lancashire ប្រទេសអង់គ្លេស ថាមានបុរសវ័យ ៥១ ឆ្នាំម្នាក់វ័យ បុរសវ័យ ២៣ ឆ្នាំម្នាក់ មួយដបចំក្បាល ។ បុរសវ័យ ៥១ ឆ្នាំនោះត្រូវបាន គេស្គាល់ថាជា អតីតអ្នកដឹកនាំ Manchester United លោក David Moyes ចំណែកបុរសវ័យ ២៣ ឆ្នាំឈ្មោះ Joshua Gillibrand ។ រឿងបានកើត ឡើងនៅវេលាម៉ោង ១០ យប់កាលពីថ្ងៃពុធទី ២១ ដោយពេលនោះ Moyes បានទៅបារ Emporium នោះជាមួយមិត្តភក្តិ ហើយមុនពេលដើរចូល ទៅខាងក្នុង Joshua ដែលកំពុងផឹក នៅតុខាងក្រៅ ពេលដែលឃើញ David Moyes ក៏និយាយឌឺដង ថាការដឹកនាំអន់ណាស់ ហើយមិនដែលបានឈ្នះ ស្អីសោះ ហើយនៅនិយាយលេបខាយ ជាច្រើនទៀត ។ សាក្សីប្រាប់ថា Moyes បានត្រឹមដើរអោន មុខចុះចូលទៅក្នុង បារតែគ្មានអ្នកណា គិតថា Moyes ចេញមកក្រៅវិញ ជាមួយនិងដបស្រាហើយ វាយ Josuha អ្នកដែលឌឺដងនោះ មួយដបចំក្បាល ហើយក៏ប្រវាយប្រតបគ្នា រហូតដល់ មានអ្នក ចាប់ឃាត់រៀងខ្លួន ។ ជាលទ្ធផល Josuha អ្នកឌឺដងគេ បែកក្បាលបន្តិចបន្តួច ហើយនិងជាំស្មារ រីឯ Moyes គ្មានរបួសអ្វីទេ ។ ប៉ូលិសក៏បាន មកដល់ភ្លាមៗ ផងដែរហើយក៏ បានសួរចំលើយ អ្នកដែល នៅទីនោះ តែត្រូវបានគេ ដឹងថា មិនមានការ ចាប់ខ្លួនអ្នកណាម្នាក់ នោះឡើយ ។



យើងមិនទាន់ ដឹងថារឿងនេះ ពិតប៉ុន្មានភាគរយនោះទេ តែបើតាមសំដីរបស់ ម្តាយ Joshua បាន អោយដឹងថា គាត់នឹងមិនបញ្ចប់ រឿងនេះត្រឹមនេះឡើយ ចំណែក Joshua វិញមិនមានគ្រោះថ្នាក់ ដល់ទៅមន្ទីរពេទ្យឡើយ ។ យ៉ាងណាមិញ យើងនឹងរង់ចាំ តានដាមរឿងនេះ តទៅទៀត ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail


Tags: star football david moyes joshua england emporium manchester united