CamNews

ប្លែកៗ 

ប្រភពពិតនៃរូបភាពពស់ប្រវែង ៥៥ ហ្វីត


លោកអ្នកប្រហែលជានៅចាំរូបខាងលើនេះហើយមើលទៅដែលរូបនេះ មានភាពល្បីជាខ្លាំង
តាមរយៈការ Share គ្នានៅលើ facebook រូបពស់ខាងលើគឺត្រូវបានគេ Share ចែកគ្នាមើលនៅ
លើ facebookយូរណាស់មកហើយ តែមិនដែលមាននរណាបានអះអាងអោយប្រាកដថាវាមាន
ប្រភពមកពីណានោះទេ មានអ្នកប្រើប្រាស់ facebook មួយចំនួនអះអាងថាវាជារូបភាព ពស់ព្រៃ
នៅព្រះវិហារ មានអ្នកខ្លះនិយាយថាជារូបកាត់តាម Photoshop មានអ្នកខ្លះថានៅ ឥណ្ឌា ហើយ
នៅមានការអះអាងជាច្រើនផងដែរ តែពេលនេះ Camnews សូមនាំប្រវត្តិនៃរូបភាពនេះមកអោយ
លោកអ្នកបានដឹង។

រូបពស់យក្សខាងលើនេះគឺជារូបដែលគេបានថតយកមកពីការដ្ឋានជម្រះព្រៃមួយក្នុងប្រទេស
Malaysia ពស់មួយក្បាលនេះគឺជាពស់មួយក្នុងចំណោមពស់យក្ស ២ ដែលគេបានរកឃើញក្នុងការ
រានព្រៃដើម្បីសាងសង់ជាផ្លូវកាត់ព្រៃ ដែលការរានព្រៃសាងសងផ្លូវនេះបាននាំអោយកក្រើកប៉ះ
ពាល់ដល់សំបុកពស់ដែលកំពុងតែសំងំរកក្ដីសុខ។ អ្នកដែលបានឃើញផ្ទាល់បានប្រាប់ថា នៅពេល
ដែលអ្នកបញ្ជាគ្រឿងចក្របានជីកកកាយដីជាលើកទី ៣ គេបានឃើញមានឈាមប្រលាក់ជាប់ជា
មួយដី ហើយក្រោយមកគេបានជីកឃើញមានពស់យក្សមួយក្បាលដែលបាមស្លាប់ទៅហើយពស់
នេះត្រូវបានគេរកឃើញនៅក្រោយពេលដែលកម្មករមកពីសម្រាកបាយថ្ងៃត្រង់តែជាអកុសលវា
បានស្លាប់បាត់ទៅហើយ ហើយពស់ផ្សេងទៀតក៏មិនឃើញមាននៅទីនោះដែរ។ ហេតុការណ៍នេះ
បានបង្ករអោយមានការភ័យតក់ស្លុតដល់អ្នកបើកបរគ្រឿងចក្ររហូតដល់គាត់ទន់ជង្គង់រកខ្យល់ចាប់
ហើយបានស្លាប់ដោយសាគាំងបេះដូងនៅពេលដែលគេកំពុងបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ ពស់ថ្លាន់
ព្រៃយក្សមួយក្បាលដែលងាប់ទៅនេះមានប្រវែង ៥៥ ហ្វីត (ប្រមាណជិត ១៧ ម៉ែត្រ)និងមានទំងន់
៣០០ គីឡូ ដែលគេអាចគណនាឃើញថាមានអាយុប្រមាណ ១៤០ ឆ្នាំ។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ odditieszone