CamNews

កីឡាអន្តរជាតិ 

Manchester City ទិញបានខ្សែបម្រើ ក្លឹប Wolfsburg ជោគជ័យហើយ ក្នុងតម្លៃខ្លួនដល់ទៅ ៥៥ លានផោន

ព័ត៌មានកីឡា៖ ក្លឹប Man City សម្រេចទិញបានខ្សែបម្រើរបស់ ក្លឹប Wolfsburg បានទាំងស្រុងហើយ​ក្នុងតម្លៃ​​ខ្លួនពិតប្រាកដ ៥៥ លានផោន ខណៈដែលតម្លៃនេះ គឺអាចចាត់ទុកថាជាតម្លៃមួយយ៉ាងថ្លៃ លំដាប់ទី២ បន្ទាប់កីឡាករ​​ ​Angel Di Maria ដែលត្រូវ Man United ទិញចូលកាលពីឆ្នាំ ២០១៤ ក្នុងតម្លៃ ៥៩ លានផោន ។ 

កីឡាករ Kevin de Bruyne ដែលជាអតីតខ្សែបម្រើរបស់ក្លឹប Chelsea ហើយបានលក់ទៅក្លឹបក្នុងទឹកដី​អាល្លឺម៉ង​ Wolfsburg ក្នុងតម្លៃខ្លួនតែ​១៦ លានផោន ពេលនេះ ត្រូវ Man City ទិញត្រលប់មកទឹកដីអង់គ្លេសវិញហើយក្នុងតម្លៃខ្លួនរហូត​ដល់​ទៅ ៥៥ លានផោន​។ Man City ធ្លាប់បានដាក់​គម្រោង​ចាយ​លុយ​បន្ថែមរហូតដល់ទៅ ៨៨ លានផោន​ដើម្បី​ទិញកីឡាករ ពីររូបថែមទៀត គឺខ្សែការពារក្លឹប Valencia និង ខ្សែបម្រើម្នាក់នេះ។ ឥលូវលទ្ធផលបានសម្រេច​ដូចប្រាថ្នាមែន ដែលក្លឹបអាចទិញបានទាំងពីរ ក្នុងគម្រោងតម្លៃ ៨៨ លានផោន​។  សម្រាប់ការផ្ទេរចូលមកកាន់ Man City លើកនេះ Kevin de Bruyne ត្រូវចុះកិច្ចកុងត្រាដែលមាន​រយៈ​​ពេល រហូតដល់ទៅ ៦ឆ្នាំ ដែលជាប់ឈ្មោះក្នុងតារាងកីឡាករដែលមានរយៈពេលកុងត្រាវែង ដែលទើបតែផ្ទេរចូលថ្មីៗដូចជា Raheem Sterling, Fabian Delph និង Nicolas Otamendi។ 

អាន៖ ថ្នាក់ដឹកនាំ Wolfsburg លាន់មាត់ភ្ញាក់ផ្អើល ខ្លួនឯង ជឿជាក់ថា Man City ពិតជាហ៊ានចាយលុយធំលើកីឡាករខ្លួន


 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Manchester City Wolfsburg midfielder