CamNews

កីឡាអន្តរជាតិ 

ថ្នាក់ដឹកនាំ Wolfsburg លាន់មាត់ភ្ញាក់ផ្អើល ខ្លួនឯង ជឿជាក់ថា Man City ពិតជាហ៊ានចាយលុយធំលើកីឡាករខ្លួន

ព័ត៌មានកីឡា៖​​ ថ្នាក់ដឹកនាំក្លឹប Wolfsburg បានបង្ហាញពីភាពភ្ញាក់ផ្អើលនឹង ទម្ងន់ទឹកប្រាក់ដ៏ធ្ងន់ដែលល្បីថាក្លឹប Man City ហ៊ានបោះទុនលើទីផ្សារកីឡាករខ្សែបម្រើរបស់ខ្លួន គឺ Kevin de Bruyne ដែលកន្លងមក ក្លឹបទទួច​ថានឹងមិនលក់ទៅឲ្យ ជាដាច់ខាតប្រសិនជា ហ៊ានត្រឹមតែតម្លៃ ៥០ លានផោន។ 

ខ្សែបម្រើវ័យ ២៤ ឆ្នាំ កីឡាករ Kevin de Bruyne ដែលត្រូវបានក្លឹប Wolfsburg ផ្ទេរចេញពីក្លឹប Chelsea កាលពីដើមឆ្នាំ ២០១៤ ក្នុងតម្លៃខ្លួនប្រហែលត្រឹមតែ១៦ លានផោន នោះពេលនេះ ត្រូវបានលោក Klaus Allofs​ ថ្នាក់ដឹកនាំក្លឹប Wolfsburg ជឿជាក់ទាំងស្រុងថា Man City ពិតជាហ៊ានដេញថ្លៃយករហូតដល់ទៅ តម្លៃ៥៨ លានផោន ខណៈកិច្ចពិភាក្សានេះ ត្រូវបានអះអាងដោយលោក Klaus Allofs ដោយផ្ទាល់​។ 

លោក Klaus Allofs បានប្រាប់ទៅដល់ភ្ញាក់ងារព័ត៌មាន ប៊ីប៊ីស៊ីថា " ពួកយើងគួរតែធ្វើវា ឲ្យម៉ត់ចត់បន្ដិច សម្រាប់ការចរចាមួយនេះ ហើយពួកយើងក៏សង្ឃឹមផងដែរថា Man City ពិតជា ហ៊ានចាយលុយដ៏ច្រើនដើម្បីកីឡាករ Kevin de Bruyne " ។ លោក Klaus Allofs គ្រោងនឹងបញ្ចប់កិច្ចពិភាក្សាជាមួយ ថ្នាក់ដឹកនាំក្លឹប Man City​ ត្រឹមថ្ងៃសុក្រសប្ដាហ៍ នេះហើយ ។ 

ក្លឹប Man City កន្លងមកធ្លាប់បានបង្ហើមព័ត៌មានថា ក្លឹបគ្រោងនឹងចាយលុយបន្ថែមរហូតដល់ទៅ ៨៨ លានផោន​ដើម្បីទិញកីឡាករ ពីររូបថែមទៀត គឺខ្សែការពារក្លឹប Valencia និង ខ្សែបម្រើម្នាក់នេះ ។ រហូតមកទល់ពេលនេះ ក្លឹប​ទិញបានសម្រេចម្នាក់ហើយ គឺខ្សែការពារ នៅសល់តែ ខ្សែបម្រើនេះទេ។ ចំពោះតម្លៃវិញ ក្លឹប ក៏បាន​កំណត់ហើយជាស្រេច គឺ​ខ្សែការពារគឺ ៣២លានផោន ហើយខ្សែបម្រើម្នាក់នេះត្រឹមតែ ៥៦លានផោន ។

អាន៖ Man City គ្រោងនឹងចាយលុយបន្ថែមរហូតដល់ទៅ ៨៨លានផោន ដើម្បីទិញកីឡាករបញ្ចូលពីររូបទៀត

អាន៖ បាន១ អត់១ នៃមុខសញ្ញាទាំងពីរ ដែល Man City គ្រោងនឹង ចាយលុយឲ្យអស់ រហូតដល់ទៅ ៨៨ លានផោន

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Man City Wolfsburg