CamNews

ប្លែកៗ 

ភូមិរកប្តីនៅអេស្បាញ

ជាមួយក្តីសង្ឃឹមកាត់ផ្តាច់ភាពខ្វះកូនក្រមុំនៅតំបន់ជាយក្រុង មជ្ឈមណ្ឌលណាត់ជួបមួយ
នៅប្រទេសអេស្បាញបានរៀបចំពិធីនាំស្ត្រីៗនៅលីវនៅMadrid មកតំបន់នេះដើម្បីភ្ជាប់
ទំនាក់
ទំនងមិត្ត។

Candeleda ឋិតតាមដងទន្លេLobera ដែលសព្វថ្ងៃមានមនុស្សរស់នៅប្រហែល6.000នាក់ប៉ុណ្ណោះ

Candeledaជាទីក្រុងមួយដែលឋិតតាមដងទន្លេLobera ដ៏ស្រស់ស្អាតដូចគំនូរ ទើបតែបានប្រារព្ធ
ពិធីចុងសប្តាហ៍ដើម្បីស្វាគមន៏ស្ត្រី68នាក់ ដែលបានមកដល់ ជួបជាមួយនឹងបុរសៗនៅលីវក្នុងភូមិ
នេះ។ បណ្តាររូបគំនូរពីបុរាណបានអោយដឹងថាCandeleda មានមនុស្សមកតាំងទីលំនៅទីនេះប្រ
ហែល5.000ឆ្នាំមុន។
លោកតាJose Miguel 67ឆ្នាំ បាននិយាយថា"ខ្ញុំបានស្វែងយល់ស្ត្រីមេម៉ាយនិងស្ត្រីនៅលីវនៅទីនេះ"
"ខ្ញុំចុះឈ្មោះដើម្បីជួបអ្នកថ្មីហើយសង្ឃឹមថានឹងបានបង្ហាញអោយពួកគេឃើញថាស្រុកកំណើតខ្ញុំ
ស្រស់ស្អាតយ៉ាងណា"។

ស្រ្តីៗនៅលីវមកពីMadrid ចូលចិត្តយ៉ាងខ្លាំងក្នុងការមកដល់Candeleda

Manuel Gozalo "មនុស្សម្នាក់ក្នុងចំណោមមនុស្សបានប្រារព្ធពិធី"បានអោយដឹងថា ពិធីណាត់
ជួបAsocamuបានបង្កើតឡើងតាំងពីឆ្នាំ1995 ក្នុងគោលបំណងលើកទឹកចិត្តប្រជាជននៅជនបទ
ដោយការប្រារព្ធពិធីណាត់ជួបគ្នាសំរាប់អ្នកនៅលីវ។វិបត្តិសេដ្ឋកិច្ចរបស់អេស្បាញ និងការទាក់
ទាញពីបណ្តារការងារនៅទីក្រុង បានធ្វើអោយសំណើរនេះកាន់តែបន្ទាន់ជាងពេលណាៗទាំង
អស់។តាមរយះស្ថិតិប្រទេសនេះបានឃើញថា​100ក្នុងចំណោម5.000ភូមិនៅប្រទេសអេស្បាញ
គឺជិតត្រូវបានគេបោះបង់ចោល សូម្បីតែតំបន់ធំទូលាយនៅភាគកណ្តាលនិងខាងជើងក៏ជួបនឹង
បញ្ហាថយចំនួនប្រជាជនដែរ៕

បុរសចំណាស់ម្នាក់ក្នុងភូមិកំពុងរាំស្វាគមន៏ស្ត្រីៗមកពីMadrid

លោកតា Bernando, 70ឆ្នាំកំពុងនិយាយលេងជាមួយស្ត្រីម្នាក់ដែលមានវ័យក្មេងគួរសម

ដោយ៖ និស្ស័យ
ដោយ៖ zing

 

 


Tags: villagespain strange storyCandeleda