CamNews

ព័ត៌មានបច្ចេកវិទ្យា 

អឺរ៉ុបនឹងបង្កើតភូមិមួយ នៅលើឋានព្រះចន្ទ

មិនយូរប៉ុន្មានបន្ទាប់ពីឡើងកាន់កាប់តំណែងអគ្គនាយកប្រតិបត្តិ​នៃទីភ្នាក់ងារអវកាសអឺរ៉ុប (ESA)
សាស្ដ្រាចារ្យ Johann-Dietrich Woerner ប្រកាសអំពីការស្នើឱ្យបង្កើតភូមិមួយនៅលើឋានព្រះចន្ទ ដោយមានការរួមសហការពីបណ្ដាប្រទេសក្នុងពិភពលោក។

លោក Johann-Dietrich Woerner ថ្លែងថា ៖ "យើងគួរតែសម្លឹងមើលអនាគតដែលឆ្ងាយពីស្ថានីយ
អវកាសអន្តរជាតិ។ យើងគួរតែមានស្ថានីយអវកាសតូចជាង និងហោះហើរទាបជាង ISS ដើម្បី
ស្រាវជ្រាវអំពីទំនាញខ្នាតទាប ហើយខ្ញុំស្នើឱ្យមានការសាងសង់ភូមិមួយនៅលើឋានព្រះចន្ទ"។

ភូមិមួយនេះ មិនត្រឹមតែមានផ្ទះពីរបីខ្នង វិហារ ឬអគាររដ្ឋបាលនោះទេ តែវាត្រូវតែជាកន្លែង
សហការនៃបណ្ដាដៃគូក្នុងពិភពលោក ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍដោយមនុស្សយន្ត ដោយ
អវកាសចរ ឬផ្កាយរណបទូរគមនាគម។

មេដឹកនាំ ESA យល់ថា ការវិលត្រឡប់មកឋានព្រះចន្ទ គឺមានប្រយោជន៍សំខាន់ ទន្ទឹមនឹងនេះ វាក៏ជាឈ្នាន់ដើម្បីឱ្យមនុស្សបន្តស្រាវជ្រាវទៅលើប្រព័ន្ធព្រះអាទិត្យ។ លោងអះអាងថា​ មុននឹង
ឡើងទៅកាន់ភពព្រះអង្គារ យើងអាចយកឋានព្រះចន្ទធ្វើជាកន្លែងពិសោធសម្រាប់គម្រោង
នានា ដូចជាការបំពាក់ប្រព័ន្ធបោះពុម្ភ 3D ខ្នាតយក្ស។ល។

គេត្រូវប្រើពេលត្រឹមតែ ៤ប៉ុណ្ណោះ ដើម្បីធ្វើដំណើរពីពីផែនដីទៅកាន់ឋានព្រះចន្ទ ដែលនេះគឺ​ជារយៈចម្ងាយដ៏ល្អមួយសម្រាប់មនុស្សសាកល្បងរស់នៅលើទីកន្លែងដែលមិនធ្លាប់ជួប មុន
នឹង​ទៅរស់នៅលើភពព្រះអង្គារដែលគេត្រូវចំណាយពេល ៦ខែ ទើបទៅដល់។

តាមគម្រោង ភូមិនៅលើឋានព្រះចន្ទនេះ នឹងក្លាយជាមូលដ្ឋានពហុប្រទេស ដែលមានការចូល
រួមពីមហាអំណាចជាច្រើន ក្នុងនោះមានរុស្សី និងចិនផងដែរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Tech Times‎


Tags: Johann-Dietrich​ Woerner moon village ព្រះចន្ទ ភូមិ