តារាចម្រៀងបុរាណ នាង Sarah Brightman អាចនឹងក្លាយជាភ្ញៀវបន្ទាប់ដែលហោះហើរទៅ
កាន់លំហអាកាស។
ទំព័រ Space បានអោយដឹងថា តារាចម្រៀងបុរាណ នាង Sarah Brightman ត្រូវចំណាយ
ប្រាក់ជាង ៥១លានដុល្លារអាមេរិក ទៅអោយទីភ្នាក់ងារអវកាសរបស់រុស្ស៊ី ដើម្បីមានកន្លែង
អង្គុយមួយនៅក្នុងយានអវកាស ដែលធ្វើដំណើរទៅកាន់ស្ថានិយអវកាសអន្ដរជាតិ (ISS)។
ប៉ុន្ដែ ក្រុមហ៊ុន Space Adventures ដែលជាភ្នាក់ងារផ្ដល់សេវាកម្មទេសរណ៍ឯកជនទៅកាន់
អវកាស ដែលមានទីតាំងនៅក្រុង Vienna ប្រទេសអូទ្រីស មិនទាន់ធ្វើការបញ្ជាក់អំពីព័ត៌មាន
នេះនៅឡើយ។ ទោះជាយ៉ាងនេះក្ដី ប្រភពព័ត៌មានក្នុងស្រុកបានអោយដឹងថា តារាចម្រៀង
Sarah Brightman បានថ្លែងជាផ្លូវការនៅក្នុងសន្និសីទកាសែតនៅក្រុង Moscow ប្រទេស
រុស្ស៊ីដែលបានធ្វើឡើងនៅប៉ុន្មានម៉ោងមុននេះថា នាងបានចុះឈ្មោះនឹងបង់ប្រាក់រួចទៅហើយ
ដើម្បីបានធ្វើដំណើរទេសចរណ៍ទៅកាន់លំហអាកាស។
គួររំលឹកថា ក្រុមហ៊ុន Space Adventures បានរៀបចំភ្ញៀវទេសចរណ៍ចំនួន ៧នាក់នៅលើ
យានអវកាស Soyuz របស់រុស្ស៊ី ហើយតារាចម្រៀង Brightman នឹងជាភ្ញៀវទី ៨ ក្នុងដំណើរ
ទេសចរណ៍អវកាស មានរយៈពេល ១០ ដែលនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ ២០១៤ ឬ ២០១៥។
Soyuz គឺជាយានអវកាសតែមួយគាត់ដែលមានសេវាកម្មនាំភ្ញៀវទេសចរណ៍ទៅទស្សនានៅ
លំហអាកាស៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Space/VE