មកដល់ពេលនេះ មានមនុស្សយ៉ាងច្រើន ចង់ធ្វើដំណើរទៅក្នុងអវកាស ដោយប្រើជណ្ដើរប្រអប់
ក្នុងនោះ NASA របស់អាមេរិក ក៏បាន និងកំពុងស្រាវជ្រាវរកវិធីដើម្បីបង្កើតជណ្ដើរអវកាសនេះ ចំណែកបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាក្នុងពិភពលោក ក៏កំពុងធ្វើសកម្មភាពដូចគ្នានេះដែរ។
ថ្មីៗនេះ ក្រុមហ៊ុនសាងសង់មួយរបស់ ជប៉ុន មានឈ្មោះថា Obayashi បានប្រកាសអំពីគម្រោង
បង្កើតជណ្ដើរប្រអប់ ដែលអាចធ្វើដំណើរទៅកាន់អវកាស ហើយគម្រោងនេះនឹងសម្រេចបាន
ទាំងស្រុង នៅឆ្នាំ ២០៥០។ ទំព័រ ABC ឱ្យដឹងថា Obayashi បានបង្ហើបថា ពួកគេកំពុងស្រាវជ្រាវ
បង្កើតជណ្ដើរប្រអប់ ដែលប្រើខ្សែពួរប្រវែង ៩៦.០០០គីឡូម៉ែត្រ និងមានសមត្ថភាពដឹកជញ្ជូន
ទំនិញចូលទៅកាន់អវកាស ដោយចំណាយប្រាក់ទាបជាងច្រើន បើធៀបនឹងការដឹកជញ្ជូនដោយ
វិធីបាញ់កាំជ្រូច ៖ ទំនិញ ១ គីឡូក្រាម ដឹកតាមយានអវកាសដែលបាញ់ឡើងដោយកាំជ្រួច មាន
តម្លៃប្រហែល ២.២០០០ដុល្លារអាមេរិក ចំណែកដឹកតាមជណ្ដើរប្រអប់អវកាសរបស់ Obayashi
នឹងមានតម្លៃ ជាង ២០០ដុល្លារ។
នៅក្នុងការដឹកជញ្ជូនមួយជើងៗ តាមជណ្ដើរប្រអប់នេះ នឹងត្រូវចំណាយពេល ៧ថ្ងៃ (មិនគិត
អំពីដំណើរត្រឡប់មកវិញ) ដោយមានគោលដៅ គឺស្ថានីយអវកាសពិសេស ដែលត្រូវបានបង្កើត
ឡើងដោយឡែក សម្រាប់តែគម្រោងនេះ។
ក្រុមហ៊ុន Obayashi ឱ្យដឹងថា ការបង្កើតជណ្ដើរប្រអប់អវកាស មិនមែនជារឿងងាយស្រួល ព្រោះ
ថា បច្ចុប្បន្ន នៅមានវត្ថុធាតុចំបាច់មួយចំនួន មិនទាន់មាននៅឡើយ។ ប៉ុន្ដែ ក្រុមហ៊ុនជឿជាក់ថា
ក្នុងអនាគត បច្ចេកវិទ្យា nano carbon នឹងអាចជួយដល់គម្រោងនេះ។
អគ្គនាយកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុន Obayashi លោក Yoji Ishikawa ប្រាប់ ABC
ថា ៖ “ជណ្ដើរប្រអប់ អវកាស ត្រូវការខ្សែកាបដែលមានភាពមាំមួនជាង ១០០ដង ធៀបនឹងខ្សែ
កាបដែកថែប។ ពេលនេះ យើងមិនទាន់បានផលិតខ្សែកាបដែលមានប្រវែង អាចលាតសន្ធឹងដល់
អវកាសនៅឡើយ។ យើងខ្ញុំបានអាចផលិតខ្សែកាប nano ប្រវែង ៣ស.ម ប៉ុន្ដែ យើងត្រូវការច្រើន
ជាងនេះ ក៏ប៉ុន្ដែ យើងសង្ឃឹមថា ដល់ឆ្នាំ ២០៣០ យើងនឹងប្រែក្លាយប្រការនេះ ទៅជាការពិត”។
យ៉ាងនេះក៏ដោយ លោក Yoji Ishikawa ក៏យល់ស្របដែរថា ក្រុមហ៊ុនខ្លួន មិនអាចធ្វើកិច្ចការនេះ
តែឯងនោះទេ ពោលគឺត្រូវមានកិច្ចសហការណ៍ពីភាគីអន្ដរជាតិ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNet/Inhabitat