CamNews

ប្លែកៗ 

ពិធីបុណ្យលលាដ៏ក្បាល «Natitas» នៅក្នុងប្រទេស បូលីវី

បូលីវី៖ លលាដ៏ក្បាលជាច្រើន ត្រូវបានតុបតែងក្នុងកំឡុងពេល ប្រារព្ធទិវា «Natitas» នៅទីក្រុង General Cementery នៃរដ្ឋ La Paz ប្រទេសបូលីវី នាថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។ ចំពោះពិធីបុណ្យ«Natitas» ត្រូវបានប្រជាជនៅទីនោះ កំណត់ប្រារព្ធឡើង ឲ្យចំនៅថ្ងៃទី៨ ខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយ ពីគេហទំព័រស៊ិនហួ នៅថ្ងៃទី៩ វិច្ឆិកា កន្លងទៅ។

ពិធីបុណ្យ «Natitas» គឺលលាដ៏ក្បាលរបស់មនុស្ស ក្នុងតំបន់(ដូនតា) ដែលត្រូវបានយកមកធ្វើការថែទាំ និងការតុបតែងលម្អដោយគេជឿថា ជាវត្ថុស័ក្ដិសិទ្ធិ ជួយការពារពួកគេ ឲ្យមានសេចក្តីសុខគ្រប់ពេលវេលា។ ពិធីបុណ្យនេះ គឺជាការគោរពបូជាដូនតា Andean ដែលជាជំនឿកាតូលិក ដោយត្រូវបានប្រារព្ធឡើងរួមមាន៖ ផ្កា, អាហារ, ស្លឹកកូកា, បារី ស្រា និងការប្រគំតន្រ្តីថែមទៀត។ លលាដ៏ក្បាលទាំងនេះ ជាធម្មតាអ្នកដែលគ្មានសាច់ញាតិ ឬសាច់ញាតិនៅឆ្ងាយ ក៏ប្រជាជននៅតំបន់ យកមកធ្វើ ពិធីគោរពបូជា ដើម្បីឧទ្ទិសដល់ពួកគេដូចគ្នា៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news Bolivia Natitas