CamNews

ព័ត៌មានអន្តរជាតិ 

កោះស៊ូមាត្រា ប្រកាស ដាក់ក្នុងភាពមានអាសន្ន ​ព្រោះ គ្រោះថ្នាក់ ភ្លើងឆេះព្រៃ ធ្ងន់ធ្ងរ បំផុត

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ឥណ្ឌូនេស៊ី ប្រកាសដាក់រដ្ឋ ក្នុង ភាពអាសន្ន នោះគឺ ទឹកដី ដីកោះ កោះស៊ូមាត្រា ខេត្ត Riau ផ្ទាល់តែម្តង បន្ទាប់ពី កត្តាភ្លើង   ឆេះព្រៃ នាំមកនូវលក្ខខ័ណ្ឌ គុណភាព ខ្យល់ ឈានទៅដល់កម្រិតមួយ ដ៏គ្រោះថ្នាក់ ។


ស្ថានភាពអាក្រក់ខ្លាំង នៅលើទឹកដី កោះស៊ូមាត្រា នាំអោយ យោធា ឥណ្ឌូនេស៊ី ចេញចំណាត់ការ ប្រឹងប្រែងអោយអស់ពីលទ្ធភាព ក្នុងបេសកម្ម ពន្លត់គ្រោះអគ្គីភ័យភ្លើងឆេះព្រៃ ក៏ដូចជា ជួយដល់ ក្រុមមនុស្សដែលជាពលរដ្ឋក្នុងស្រុក ដែលមានបញ្ហាប្រឈមផ្នែក  សុខភាព បណ្តាលមកពីផ្សែង ហុយខ្លាំង ។ គួរបញ្ជាក់ថា ការរង្វាយតម្លៃ ត្រូវបានធ្វើឡើង ដើម្បី  កំណត់អោយបាន ថាតើ ត្រូវតែ ដាក់ពង្រាយទ័ពបន្ថែមទៀត ឬក៏យ៉ាងណា នេះបើយោងតាមសម្តី  រដ្ឋមន្រ្តី    ក្រសួងបរិស្ថាន និង ព្រៃឈើ ឥណ្ឌូនេស៊ី លោក Siti Nurbaya Bakar   ជាការពិតរដ្ឋាភិបាលកំពុងតែមានបញ្ហាប្រឈម ខ្លាំង ក្រោមប្រធានបទ គ្រោះអាសន្ន ភ្លើងឆេះព្រៃ ដ៏ធ្ងន់ធ្ងរ  លើកនេះ   ហោច ណាស់ ក៏ត្រូវការចំ នាយពេលដល់ទៅ ៣ សប្តាហ៍ដែរ ដើម្បីទទួលបានជោគជ័យទាំងស្រុង   ប្រភពពីរដ្ឋមន្រ្តីដដែល បន្តអោយដឹងថា នៅភាគខាងត្បូង ដីកោះ ស៊ូមាត្រា ភាព   ចុះ អ័ព្ទខ្លាំង មិនជាបញ្ហាចោទនោះទេ ពីព្រោះថា បេសកម្ម យន្តហោះ នៅតែបន្តចេញ ប្រតិបត្តិការ បានជាធម្មតានៅឡើយ ដោយឡែក តែ ស្ថានភាពអាសន្ន នៅលើដីកោះ Jambi ឯណោះទេ ត្រូវ  បានរំលត់ទាំងស្រុងហើយ កាលពីថ្ងៃ ចុងសប្តាហ៍កន្លងទៅនេះ ។

គួររំឮកថា កន្លងមកនេះ មានការដាក់ពង្រាយទ័ព ១០៥០ នាក់ រួចទៅហើយ នៅលើដីកោះ ភាគ ខាងត្បូង ស៊ូមាត្រា ដែលជាចំនុចស្នូល នៃគ្រោះអគ្គីភ័យភ្លើងឆេះព្រៃ ក្នុងករណី ចាំបាច់ អាជ្ញាធរ ឥណ្ឌូនេស៊ី នឹងបន្តបញ្ជូន យន្តហោះ ក៏ដូចជា ឧទ្ធម្ភាគចក្រ   បន្ថែម ទៀត ទទួលបន្ទុក បាញ់ទឹក ពន្លត់អាសន្នភ្លើងឆេះព្រៃ ៕

- អាន ៖ អាជ្ញាធរ នឹងបញ្ជូន ទ័ពច្រើនជាង ១ម៉ឹននាក់ ទៅ កោះស៊ូមាត្រា ចេញបេសកម្ម .....

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Breaking news World news Unt news Hot news Singapore Indonesia