ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេស ឥណ្ឌូនេស៊ី គូសបញ្ជាក់ក្តែងៗ អំឡុងថ្ងៃសុក្រ ទី ១១ កញ្ញា ម្សិលមិញនេះងោយដឹងថា ខ្លួននឹងបញ្ជូនទ័ព ច្រើនជាង ១០,០០០ នាក់ ទៅប្រយុទ្ធប្រឆាំង រំលត់ អាសន្នភ្លើងឆេះព្រៃ នៅភាគខាងត្បូង កោះសូម៉ាត្រា ដែលជា ហេតុនាំអោយ មានវត្តមានផ្សែងខ្មួរ ខ្មាញ់ វាយប្រហារ ក្រុមមនុស្ស អោយធ្លាក់ខ្លួនឈឺ លុបចោល ជើង ហោះហើរ ក៏ដូចជា ធ្វើអោយ ប៉ះពាល់ខ្លាំង ដល់លក្ខខ័ណ្ឌ គុណភាពខ្យល់បរិសុទ្ធ ទៅដល់ប្រទេសជិតខាង ដូចជា សឹង្ហបុរី និង ម៉ាឡេស៊ីជាដើម ។
គួរបញ្ជាក់ ឥណ្ឌូនេស៊ី បានធ្វើការតាំងចិត្ត មុននឹងការមកដល់ នៃការបញ្ជប់រដូវកាលភ្លើងឆេះព្រៃ ប៉ុន្តែជាទម្លាប់តែងតែបរាជ័យទៅលើ បញ្ហាប្រឈម ដែល គេបានកំណត់ បានថា ជាការចុះអ័ព្ទ កើតចេញពីការទន្ទ្រានដីព្រៃ ដុតបំផ្លាញ ធ្វើជាវាលដាំដំណាំ នៅលលើដីកោះ សូម៉ាត្រា និងកោះ Borneo ដែលទីនោះផ្ទាល់ វាលធំល្វឹងល្វើយនៃដីព្រៃ គឺជាដីសម្បទានព្រៃឈើ ក្រុមហ៊ុន ក្រដាស និងប្រេងដូងជាដើម ។
ភ្នាក់ងារ កាត់បន្ថយគ្រោះមហន្តរាយជាតិ ឥណ្ឌូនេស៊ីអោយដឹងថា ទ័ព ច្រើនជាង ១០,០០០ នាក់ នឹងត្រូវបញ្ជូនទៅកាន់ភាគខាងត្បូងកោះ ស៊ូមាត្រា ។ ក្នុងករណីចាំបាច់ នឹង មានការបញ្ជូន ឧទ្ធ ម្ភាគចក្រ បន្ថែមទៀត ចេញបទអន្តរាគមន៍ ទម្លាក់ទឹក រំលត់ អាសន្នភ្លើងឆេះព្រៃ ។បេសកម្មចំបង ដែលត្រូវតែធ្វើឡើង បន្ទាប់ពីកំណត់គោលដៅ នោះគឺ ធនធានធម្មជាតិ ចេញពី គ្រោះអគ្គីភ័យ។ ទីតាំងស្នូល ភាគខាងត្បូង កោះស៊ូម៉ាត្រា នោះ មានសេចក្តីរាយការណ៍ អោយ ដឹងថា មានករណី វាយប្រហារ វីរុសផ្លូវដង្ហើម ២២,៥៨៥ ករណីហើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA