CamNews

ភាពយន្ត 

បណ្តាសារខ្មោច "កុំគិត កុំរំលឹក" ពី The Bye Bye Man លងសាហាវ (មានវីដេអូ)

កំសាន្ត ៖ ពិតទេ ដែលប្រិយមិត្ត មិត្តអ្នកអាន និយមទស្សនាខ្សែភាពយន្តព្រឺព្រួច ភ័យរន្ធត់ ខ្លាចរហូតដល់ថ្នាក់ស្រែកឡើងភ្លាត់សម្លេង? បើយ៉ាងដូច្នេះមែន ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារសូមណែនាំ នូវបេក្ខភាពខ្សែភាពយន្តថ្មីដែលទើបតែមកដល់នោះគឺ The Bye Bye Man យាយពីថា ព្រឺព្រួចហួស ពីការស្មាន តាំងតែពីដើមដល់ចប់។ ហើយអ្វីដែលជាបណ្តាសាររបស់ខ្មោចនោះគឺ កុំគិត កុំរំលឹក កុំគិត និងកុំរំលឹក ។ កាលបើគិតហើយនឹងរំលឹកហើយនោះ​ ច្បាស់ណាស់ ខ្មោចនឹងកាន់តែចូលមក កៀក ជាមិនខាន។ 



 

គួរបញ្ជាក់ថា មនុស្សធ្វើសកម្មភាពរាល់ថ្ងៃ ដោយមិនចេះគិត។ ម្តងហើយម្តងទៀត យើងព្យាយាមចង់ដឹងថា តើជាអ្វីទៅ ដែលនាំមនុស្សម្នាក់ ទៅធ្វើសកម្មភាពអាក្រក់បែបនោះ? ហើយចុះបើចម្ងល់ទាំងនោះ សុទ្ធតែខុសវិញនោះ? ចុះបើដើមហេតុនៃគ្រប់វិញ្ញាណបិសាច មិនសំខាន់លើរបស់អ្វីមួយ ... តែជាមនុស្សណាម្នាក់វិញនោះ? ពីផលិតករនៃរឿង Oculus និងរឿង The Strangers បាននាំមករឿង The Bye Bye Man ជាប្រភេទរឿងភ័យរន្ធត់ ព្រឺរោម ដែលបង្ហាញធាតុពិតរបស់វិញ្ញាណបិសាច នៅពីក្រោយសកម្មភាព និយាយមិនចេញ ដែលប្រព្រឹត្តដោយមនុស្ស។ ពេលនិស្សិតសាកលវិទ្យាល័យ 3នាក់ ប្រទះនឹងដើមកំណើតដ៏អាក្រក់របស់ខ្មោច Bye Bye Man ពួកគេរកឃើញថា មានតែវិធីមួយគត់ ដើម្បីគេចផុតពីបណ្តាសារបស់ខ្មោចនោះ គឺកុំគិត និងកុំរំលឹកពីវា។ តែពេលដែល Bye Bye Man ចូលទៅក្នុងចិត្តគំនិតយើងហើយ វានឹងគ្រប់គ្រងយើង។ មានវិធីណាមួយ ដើម្បីគេចផុត ពីការសណ្ឋិតរបស់ខ្មោចនោះទេ? 



យ៉ាងណាមិញ តោះ ទៅស្តាប់ពិការបញ្ចេញមតិរបស់ហ្វេនៗដែលបានចូលរួមទស្សនារឿង The Bye Bye Man កាលពីថ្ងៃចាក់បញ្ចាំងសិនទៅ ថាពួកគាត់មានអារម្មណ៏បែបណាខ្លះទាំងមុន និងក្រោមទស្សនា? រង់ចាំដល់ណាទៀត ចាក់បញ្ចាំងហើយ ចឹងតោះទៅតាមដានទស្សនាទាំងអស់គ្នា ដែល មានចាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ ៕






ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។





Tags: Westec Journey to the west 2 Movie Jaikon The Bye Bye Man