ព័ត៌មានកំសាន្ត ៖ ក្នុងថ្ងៃទិវានៃស្រលាញ់ទី ១៤ ខែកុម្ភៈនេះ តារាសម្តែងថៃល្បីឈ្មោះនាង Pancake បានបំពេញតួនាទីក្នុងនាមជាគំរូនិងជាកូនស្រីមួយរូប ដោយនាំអ្នកម្តាយជាទីស្នេហាចេញទៅក្រៅដើម្បីលំហែកាយ ព្រោះតែទង្វើទាំងអស់នេះអាចបញ្ជាក់បានយ៉ាងច្បាស់ថា នាងអាចធ្វើឲ្យមហាជនយកធ្វើជាគំរូ ជាពិសេសមិត្តៗយុវវ័យដែលមានការយល់ច្រឡំថា Valentine's day គឺជាថ្ងៃបុណ្យសង្សារ ប៉ុន្តែការពិតទៅវាគឺជាថ្ងៃសម្រាប់បញ្ជាក់ក្តីស្រលាញ់សម្រាប់អ្នកជុំវិញខ្លួនយើង មិនមែនសំដៅទៅលើសង្សារតែម្យ៉ាងនោះទេ ។
ដោយយោងតាមរបាយការណ៏ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នេះមិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលទៀតនោះទេ ព្រោះសូម្បីតែថ្ងៃធម្មតាក៏តារាសម្តែងស្រីរូបនេះ តែងតែនាំម្តាយរបស់នាងចេញទៅក្រៅជារឿយៗផងដែរ ។
គួរបញ្ជាក់ឲ្យដឹងថា តួឯកស្រីក្នុងរឿង "Seub Sao Rao Ruk" មិនត្រឹមតែមានរូបរាងស្រស់ស្អាតទេ នាងថែមទាំងចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួនជាច្រើនដើម្បីចូលរួមការងារសង្គម ដោយមិនប្រកាន់ថាខ្លួនគឺជាតារាល្បីអ្វីនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar