ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១៩ នាក់ រងរបួសធ្ងន់ និង ស្រាល បណ្តាលមកពីការបាក់រលំ សំណង់គារ បន្ទាប់ពីមានករណីផ្ទុះឡើង នៅក្នុងទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ។ វេលារសៀល ថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញនេះ ក្រុមមន្រ្តីពន្លត់អគ្គីភ័យ ប្រមាណ ២០០ នាក់ បានព្យាយាមជាខ្លាំង ក្នុងការ បំ ពេញកាតព្វកិច្ច របស់ខ្លួន ពន្លត់អគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ទៅលើសំណង់អាគារ ចំនួន ៤ ។
អភិបាលក្រុង លោក Bill de Blasio បំភ្លឺអោយដឹងថា ពុំមានសេចក្តីរាយការណ៍ ណាមួយថាមានមនុស្ស បាត់ខ្លួននោះទេ ប៉ុន្តែ មានការកំណត់សម្គាល់បានថា ស្ថានភាព អាចនឹងប្រែប្រួល មុនពេលមានករណី ផ្ទុះខាងលើនេះ ក្រុមមន្រ្តីផ្លូវការ មានជំនឿជាក់អោយដឹងថាមានការងារមួយចំនួនដែលក្រុមការងារបាន ធ្វើពាក់ព័ន្ធទៅនឹង ហ្គាស ដូច្នេះ ការផ្ទុះនេះ ភាគច្រើនគឺទំនងមកពី ការផ្ទះហ្គាស ផ្ទាល់តែម្តង ។
ករណីផ្ទុះដ៏លាន់សន្លឹកមួយនេះ បានញ៉ាំងអោយមានគ្រោះអគ្គីភ័យ ទៅលើសំណង់ អាគារ ជារមណីយ ដ្ឋាន Sushi ។ ភ្លាមៗ អគ្គីភ័យបានរាលដាល យ៉ាងសាហាវ ទៅលើសំណង់អាគារនៅក្បែរនោះ ។ ខណៈ ទទួលបានទូរស័ព្ទ ប្តឹងពីហេតុការណ៍គ្រោះថ្នាក់ខាងលើ នាវេលាម៉ោង ៣ និង ១៧ នាទីរសៀល (ម៉ោង ក្នុងស្រុកសហរដ្ឋអាមេរិក) ភ្លាមៗ សមត្ថកិច្ច បានចុះទៅដល់កន្លែង កើតហេតុ រយៈពេល ៣ នាទីបន្ទាប់ ពីមានសេចក្តីរាយការណ៍ ។
គួររំឮកថា ទីតាំង សំណង់អាគារកើតហេតុខាងលើ គឺមានវត្តមាននៅ តាម បណ្តោយផ្លូវ East Seventh Street ជិតអាគារសកលវិទ្យាល័យ New York និងជិត តំបន់សួនឧទ្យាន Washington Square Park ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី