កំសាន្ត ៖ មានមនុស្សភាគតិចដែលបានដឹងថា ម្តាយឪពុករបស់នាង នាង Davika បានលែងលះគ្នា ហើយក៏រស់នៅដាច់ដោយឡែកពីគ្នា ធ្វើឲ្យតារាស្រីរូបនេះ ពោលពេញទៅដោយភាគឯកោក្នុងជីវិត នៅពេលដែលអ្នកមានគុណទាំង ២ មិនបានរស់នៅជួបជុំគ្នា ដូចក្រុមគ្រួសារដទៃ ។
ហើយកាលពីពេលថ្មីៗនេះ តួស្រីក្នុងរឿង "Pee Mak" បានបង្ហោះអារម្មណ៍ខូចចិត្តយ៉ាងខ្លាំង ដោយលើកឡើងថា "បន្ទាប់ពីពួកគាត់លែងលះគ្នា ខ្ញុំមិនដែលរំពឹងទេថា ពួកគាត់អាចអង្គុយក្បែរគ្នាបែបនេះទេ ហើយខ្ញុំក៏រឹតតែមិនបានរំពឹងថា ពួកគាត់នឹងត្រលប់មករស់នៅជាមួយខ្ញុំជាថ្មីម្តងទៀតវិញដែរ" ។
ជាធម្មតាមិនថា មនុស្សទូទៅ ឬ ជាតារាទេ បើបានជុំរឿងរន្ធត់ចិត្តបែបនេះក្នុងគ្រួសារ សុទ្ធតែពិបាកធ្វើចិត្តទទួលយកខ្លាំងណាស់ ដូច្នេះហើយទើបធ្វើឲ្យ នាង Davika ពិបាកចិត្តបែបនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews