ព័ត៌មានអន្តរជាតិ ៖ ចលនាក្រុមសកម្មប្រយុទ្ធ រដ្ឋឥស្លាម ហាម៉ាស់ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានប្ដេជ្ញា សងសឹក បន្ទាប់ពីប្រទេសអ៊ីស្រាអែល នៅ ព្រឹក ថ្ងៃដដែល បានទម្លាក់គ្រាប់សម្លាប់ ថ្នាក់ដឹក នាំ យោធា របស់ខ្លួនចំនួន ៣នាក់ ដោយកងទ័ពផ្លូវអាកាស វាយប្រហារទៅ លើតំបន់ហ្គាសាស្រ្ទីព ក្នុង ក្រុងរ៉ាហ្វា។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញ ផ្សាយ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០១៤ នេះដោយយោង តាម សម្ដីរបស់អ្នកនាំពាក្យក្រុមហាម៉ាស់ បានឲ្យដឹងថា “ យើងសន្យាចំពោះប្រជាជនរបស់ យើងថា យើង នឹង មិនចុះចាញ់ជាដាច់ខាត ដែលថាមេដឹកនាំទាំងបីនាក់ បានបូជាឈាមស្រស់ របស់ពួកគេ សម្រាប់ ជា ប្រយោជន៍ដល់ប្រជាជន យើង ពួក គេ បានបន្ថែមការសម្លាប់ មេដឹកនាំ របស់យើងក៏ដោយ ក៏ពួក យើង មិន ទន់ខ្សោយដែរ ។
ក្រុមសកម្មប្រយុទ្ធខាងលើ បាននិយាយថា ការ សម្លាប់មេដឹកនាំទាំងបីរបស់យើង គឺជាចំណុច ធ្វើឲ្យ “ យើងកាន់ តែខ្លាំង ហើយ យើងនឹងបន្ដការតស៊ូរហូតដល់យើង បានផ្ដួលរំលំ អ្នកដែល មកត្រួតត្រា យើង ។ សត្រូវ របស់យើងនឹងសងនូវតម្លៃដ៏ខ្ពស់មួយ សម្រាប់បទឧក្រិដ្ឋនេះ ហើយ សម្រាប់បទឧក្រិដ្ឋ ទាំងអស់ គឺជាការប្រឆាំងពួកយើង និងប្រជាជនរបស់យើងដែរ”។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ម្សិល មិញនេះ កងទ័ព អាកាសអ៊ីស្រាអែល បានទម្លាក់គ្រាប់ទៅលើ អាគារ មួយ ក្នុងក្រុងរ៉ាហ្វាស ភាគខាងត្បូងតំបន់ហ្គាសាស្រ្ទីព ដោយបានសម្លាប់ថ្នាក់ដឹកនាំ យោធាជាន់ ខ្ពស់ របស់ ក្រុម ហាម៉ាស់ ចំនួន ៣នាក់ ។
គួរបញ្ជាក់ផងដែរថា ដោយយោងតាមប្រភព ពីអ្នកនាំពាក្យក្រសួងសុខាភិបាល នៅតំបន់ ហ្គាសា បាន ឲ្យដឹងថានៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសអ៊ីស្រាអែល បានបើកការ វាយប្រហារផ្លូវអាកាស ទៅលើតំបន់ហ្គាសា និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ជនប៉ាឡេស្ទីន ២៧នាក់ និង របួស ២៥ នាក់ ៕
- អាន ៖ ភ្លើងសង្គ្រាម នៅតែបន្ត ខណៈ យប់ថ្ងៃពុធ ការវាយប្រហារ តាមអាកាស សម្លាប់ មេបញ្ជាការ ៣ រូប
ប្រភព ៖ ស៊ិនហួរ ប៊ីប៊ីស៊ី ដើមអម្ពិល