មន្ត្រីយោធាពាក់សក្តិ ៤ នៅផ្នែករដ្ឋបាលវិស្វកម្ម អគ្គបញ្ជាការកងទ័ពជើងគោក មានទីលំនៅ
ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ បានសម្លាប់កូនប្រុសរបស់ខ្លួនឯង២នាក់ ក្នុងពេលតែមួយ រួច
បានព្យាយាមសម្លាប់ខ្លួនឯង តែមិនស្លាប់ ។
កាលពីវេលាព្រឹកថ្ងៃទី២៨ សីហា ឆ្នាំ២០១២ មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយបាន
កើតឡើងនៅចំណុចផ្ទះលេខI១៥ បុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ បន្ទាប់ពី
មានបុរសម្នាក់ឈ្មោះកែវ ឡាដាំង អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធាពាក់សក្តិ៤នៅផ្នែករដ្ឋបាលវិស្វ
កម្មអគ្គ បញ្ជាការកងទ័ពជើងគោក មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ បានសម្លាប់
កូនប្រុសរបស់ខ្លួនឯង២នាក់ ក្នុងពេលតែមួយ រួចបានព្យាយាមសម្លាប់ខ្លួនឯងដែរតែមិនបាន
សម្រេច។ បន្ទាប់មកត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត។
បន្ទាប់ពីបានចេញពីមន្ទីរពេទ្យ ជនសង្ស័យសម្លាប់កូនខ្លួនឯងរូបនេះ ត្រូវបានឃុំខ្លួនបណ្តោះ
អាសន្ន នៅក្នុងផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ រង់ចាំបញ្ជូនបន្តទៅតុលាការ។
ប្រភពព័ត៌មានបានដកស្រង់សំដីរបស់ជនសង្ស័យ អោយដឹងថា កាលពីវេលាថ្ងៃទី២៧ សីហា
មុនពេលកើតហេតុ ឪពុកតិរច្ឆាននេះ បានទៅផឹកស៊ីជាមួយមិត្តភក្តិនៅម្តុំម៉ុងឌីយ៉ាល់រហូតមក
ដល់ម៉ោងប្រហែល៩យប់ទើបឈប់ ហើយបានបែកពីមិត្តភក្តិ រួចជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ស៊េរី
២០១១ យកទៅបញ្ចាំនៅឯកាស៊ីណូបានប្រាក់ចំនួន១ពាន់ដុល្លារ ក៏លេងល្បែងនៅទីនោះរហូត
ចាញ់អស់។ នៅវេលាម៉ោងជាង១២រំលងអធ្រាត្រទើបជិះម៉ូតូឌុបក្នុងតម្លៃ ១ម៉ឺនរៀលពីកាស៊ីណូ
ត្រឡប់ទៅផ្ទះម្តាយនៅចំណុចកើតហេតុ ខាងលើនោះវិញ ។
ប្រភពព័ត៌មានបន្ដថា ពេលត្រឡប់ទៅដល់ផ្ទះវិញ ម្តាយរបស់ជនសង្ស័យបានចេញមកបើកទ្វារ
ឱ្យ ហើយពេលចូលទៅដល់ក្នុងផ្ទះខ្លួនបានឃើញកូនប្រុសទាំង២នាក់ ដេកក្នុងបន្ទប់ជាមួយនឹង
ម្តាយ បន្ទាប់មកខ្លួនបានចូលទៅលើកបីកូនម្តងមួយៗយកទៅដេកនៅ ក្នុងបន្ទប់របស់ខ្លួនវិញ
ខណៈនោះម្តាយរបស់ខ្លួនបាននិយាយថា បើកូនដេកនៅកន្លែងហ្នឹងហើយលើកវាធ្វើអ្វី តែខ្លួន
បានប្រាប់ទៅម្តាយវិញថា ចង់ឱ្យពួកវាដេកជាមួយ ។ រហូតមកដល់ម៉ោង២ រំលងអធ្រាត្រ ជន
សង្ស័យបានសម្រេចចិត្តធ្វើសកម្មភាព ដោយចាប់ច្របាច់កកូនប្រុសទី ១ ឈ្មោះកែវ សុវណ្ណ
អាយុ៦ឆ្នាំមុន ដោយយកកន្សែងខ្ទប់មាត់ និងច្របាច់ករហូតដល់ស្លាប់ ។ បន្ទាប់មកបានដាក់
នៅក្បែរកូនប្រុសទី២ឈ្មោះកែវ តារ៉ា អាយុ៣ឆ្នាំ ហើយក្រោយពេលសម្លាប់កូនទី១ហើយ ខ្លួន
បានអង្គុយមួយសន្ទុះ រួចទើបចាប់ផ្តើមធ្វើសកម្មភាពចាប់ច្របាច់កកូនប្រុសទី២នោះ សម្លាប់
ចោលទៀត រួចដាក់ឱ្យដេកនៅជិតគ្នា។ ក្រោយពេលសម្លាប់កូនប្រុសទាំង២នាក់នោះរួចហើយ
ខ្លួនបានយកកាំបិតដែលបានលាក់ទុកនៅក្នុងបន្ទប់នោះរួចជា ស្រេចយកមកអារ.ក និងអារ.ក
ដៃខ្លួនឯងទាំង២ ដើម្បីសម្លាប់ខ្លួនទៅតាមក្រោយប៉ុន្ដែមិនស្លាប់។ រហូតដល់ព្រឹកឡើង ទើបគេ
បានដឹងហេតុការណ៍នេះ៕
ដោយ ៖ សីហា
ប្រភព ៖ ksd