ក្នុងអំឡុងពេលនៃព្រឹតិការណ៍ អូឡាំពិក ឆ្នាំ ២០១២ ទស្សនាវដ្ដី The Lancet បានធ្វើការស្រាវជ្រាវ
អំពីកម្រិតនៃការធ្វើសកម្មភាពរបស់ប្រជាជនក្នុងប្រទេសចំនួន ១២២។
ខាងក្រោមនេះគឺជាតារាងនៃប្រទេសទាំង ១០ ដែលខ្ជិលបញ្ចេញសកម្មភាពបំផុតក្នុងពិភពលោក
ដោយយោងទៅលើអាត្រានៃចំនួនមនុស្ស ដែលមិនបានហាត់ប្រាណអោយបាន ៣០នាទីក្នុងមួយ
ថ្ងៃ។
១០ - ម៉ាឡេស៊ី (61,4%)
៩ - អាំរ៉ាប់រួម (62,5%)
៨ - អង់គ្លេស (63,3%)
៧ - គុយវែត (64,5%)
៦ - មីក្រូណេសៀ (66,3%)
៥ - អាហ្សង់ទីន (68,3%)
៤ - ស៊ឺបៀ (68,3%)
៣ - អារ៉ាប់ប៊ី សាអូឌីដ (68,8%)
២ - ស្វាស៊ីឡែន (69,0%)
១ - ម៉ាល់តា (71,9%)
ក្រុមអ្នកស្រាវជ្រាវរបស់ទស្សនាវដ្ដី The Lancet បានអោយដឹងថា ភាពខ្ជិល ក្នុងការហាត់ប្រាណគឺជាមូលហេតុចំបង ដែលបណ្ដាលអោយមានមនុស្សស្លាប់ដល់ទៅ ១/៣ ក្នុងចំណោមប្រជាជន
ទូទាំងពិភពលោក ដោយសារតែពួកគេមិនបានហាត់ប្រាណ ឬបញ្ចេញកម្លាំងអោយបានយ៉ាង
តិច ៣០នាទីក្នុងមួយថ្ងៃ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing