ទិន្នន័យ និងរូបភាពថ្មីបំផុតដែលត្រូវបាន NASA ចុះផ្សាយ បង្ហាញថា ក្នុងអំឡុង ២០ឆ្នាំមកនេះ ផែនដីបានប្រឈមនឹងការវាយប្រហារជាបន្តបន្ទាប់រាប់រយលើក ពីសំណាក់អាចម៍ផ្កាយ មកពី
លំហអវកាស។
ថ្មីៗនេះ កម្មវិធី NEO (Near Earth Object) របស់ NASA បានចេញសេចក្ដីប្រកាសជារូបភាពផែន
ទីមួយ ដែលកត់ត្រានូវចំនួនអាចម៍ផ្កាយ ដែលធ្លាប់បានធ្លាក់មកលើផែនដី ចាប់តាំងពីឆ្នាំ ១៩៩៤
ដល់ឆ្នាំ ២០១៣។ លទ្ធផលខាងលើនេះ បានធ្វើឱ្យមនុស្សមានការភ្ញាក់ផ្អើល និងព្រួយបារម្ភ
ព្រោះថា កន្លងមក មនុស្សភាគច្រើនយល់ថា ផែនដី មានសុវត្ថិភាពបំផុត។
ជាក់ស្ដែង ក្នុងរយៈពេល ២០ឆ្នាំមកនេះ ធ្លាប់មានអាចន៍ផ្កាយឆេះ ផ្សេងៗគ្នា រហូតដល់ ៥៥៦
ករណី បានហោះចូលមកបរិយាកាសផែនដី និងរាយប៉ាយគ្រប់ទីកន្លែង។ ទិន្នន័យនេះ ប្រមូល បានតាមរយៈម៉ាស៊ីនសេនសឺររបស់ទីភ្នាក់ងារអវកាសអាមេរិក ដែលដាក់នៅក្នុងតំបន់ជាច្រើន
ក្នុងពិភពលោក។
យោងតាមផែនទីនេះ បណ្ដាអាចម៍ផ្កាយតូចៗ បានហោះមកកាន់ផែនដី ជាបន្តបន្ទាប់ ហើយវា
មានភាពខុសគ្នា ពីពេលវេលា ការប៉ះទង្គិច ឬកម្រិត និងថាមពលបំផ្លាញ។ ពណ៌និមួយៗនៃដុំ
ចុចនៅលើផែនទី បង្ហាញអំពីពេលវេលាដែលបណ្ដាអាចម៍ផ្កាយធ្លាក់មកកាន់ផែនដី។ ចំណែក
កម្រិតធំ តូច នៃដុំចុចទាំងនោះ បង្ហាញអំពីថាមពល ឬកម្លាំងរបស់អាចម៍ផ្កាយ។
ជាក់ស្ដែង បណ្ដាគ្រាប់ចុចតូចបំផុត នៅលើផែនទី គឺស្មើនឹងថាមពលប្រហែល ១GJ (GJ គឺ Giga
Joules)។ គ្រាប់ចុចធំបំផុត គឺស្មើនឹងថាមពល ១លាន GJ ពោលគឺស្មើនឹងកម្លាំងម្សៅផ្ទុះ TNT
១លានតោន។
ប៉ុន្ដែ ជាការសំណាងបំផុត គឺថា ផែនដី ត្រូវបានការពារដោយបរិយាកាស។ ដូច្នេះ បណ្ដាអាចម៍
ផ្កាយតូចៗ តែងតែត្រូវឆេះគ្មានសល់ មុនពេលវាអាចធ្លាក់មកដល់ដី។ ករណីមួយ ដែលត្រូវបាន
គេកត់សម្គាល់ នោះគឺការប៉ះទង្គិចដ៏ខ្លាំងក្លារបស់អាចម៍ផ្កាយ Chelyabinsk កាលពីឆ្នាំ ២០១៣។
អាចម៍ផ្កាយនេះ បានបំផ្លាញកញ្ចក់បង្អួចរបស់អាគារជាង ៧.២០០កន្លែង នៅក្នុងទីក្រុងចំនួន ៦
របស់រុស្ស៊ី និងបានធ្វើឱ្យមានរបួសដល់មនុស្សជាង ១.៥០០នាក់។
ក្រុមអ្នកជំនាញរបស់ NASA ឱ្យដឹងថា ផែនទីនេះ អាចនឹងបង្ហាញថា អនាគតខាងមុខ នឹងមាន
ការរំខានជាច្រើន ពីអាចម៍ផ្កាយ ដូច្នេះ NASA និងទីភ្នាក់ងារអវកាសនានា គួរតែចាប់ផ្ដើមរៀប
គម្រោង ទប់ទល់នឹងពួកវា៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Earthsky