CamNews

រថយន្ត 

រថយន្ត Jeep Cherokee ម៉ូដែលថ្មី ឆ្នាំ២០១៤ ប្តូររាងថ្មី បន្ថែមពណ៌ប្លែក កាន់តែទាក់ទាញ

រថយន្ត Jeep គឺជាម៉ាករថយន្តដ៏ល្បីឈ្មោះមួយ នៅលើពិភពលោក  អស់រយៈពេលជាយូរមកហើយ
ដែលទទួលបានការគាំទ្រ និងប្រើប្រាស់ ជាច្រើននៅលើបណ្តាប្រទេសនានា។ ពីមួយជំនាន់ទៅមួយ
ជំនាន់ រថយន្ត Jeep បានផ្លាស់ប្តូរ ឥតឈប់ឈរទំាងរូបរាង និង គុណភាពម៉ាស៊ីន ដើម្បីធ្វើឱ្យកាន់តែ
ប្រសើរឡើង និង មានភាពងាយស្រួលសំរាប់អ្នកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ។

ថ្មីៗ នេះ រថយន្ត Jeep បានចេញនូវរថយន្ត ម៉ូដែលថ្មី ២០១៤ មានឈ្មោះថា Jeep Cherokee ដែល
មានរូបរាងថ្មី  ដ៏ស្រស់ស្អាត និង  ទាក់ទាញបំផុត សំរាប់ម៉ូដែលនេះ។ រថយន្ត Jeep Cherokee បាន
រចនាម៉ូដឡើងយ៉ាងប្លែក ទំាងរូបរាងខាងក្រៅ ​និង ពណ៌ថ្នាំថ្មី ដ៏អស្ចារ្យ អមជាមួយនឹងសំបកកង់ស្ពត
ពណ៌ខ្មៅសុទ្ធ ធ្វើឱ្យរថយន្តទាំងមូលកាន់តែស្រស់សង្ហា។

ជាពិសេសរថយន្ត Jeep Cherokee ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ បំពាក់ជាមួយនឹងម៉ាស៊ីន៦ មានកំលាំង
ម៉ាស៊ីន ២,៤ អាចបើកបរបានល្បឿន ១៣៥ម៉ាយ/ម  និង មានតំលៃចាប់ពី  ២៤,៩៩៥ដុល្លារ ទៅដល់ ២៦,៩៩៥ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Car 2014 Jeep Cherokee Altitude