CamNews

ដំណឹងសួររកកូនស្រីបាត់ខ្លួន

កាលពីព្រឹកថ្ងៃ ចន្ទ ទី ០៦ សីហា នេះ Camnews បានទទួលពត៌មានពីអ្នកស្រី កែវ ច្រិប ដែល
កំពុងមានបញ្ហាដោយ កូនស្រីរបស់ អ្នកស្រីឈ្មោះ អន សុភាព (ឈ្មោះក្រៅ ឆដា) បានលួចរត់
ចេញពីផ្ទះបាត់ដំណឹងសូន្យឈឹង តាំងពីម៉ោង ០១ រសៀល ថ្ងៃ អាទិត្យ ទី ០៥ ខែសីហាមកម្លេះ។
មកដល់ពេលនេះមិនទាន់ឃើញកូនរបស់ខ្លួន ត្រលប់មកវិញនៅឡើយ។

បើតាមកិច្ចសម្ភាសន៍លោក អន ហួច និងអ្នកស្រី កែវ ច្រឹប ជាឪពុកម្ដាយ របស់ក្មេងស្រីដែល
បានបាត់ខ្លួន បានអោយដឹងថា កូនស្រីរបស់គាត់ឈ្មោះ អន សុភាព ហៅ ឆដា អាយុ ១៤ ឆ្នាំ
បានលួចរត់ចេញពីផ្ទះទៅកាលពីថ្ងៃអាទិត្យ ទី ០៥ ម្សិលមិញនេះ ដោយបានលួចយកទៅជា
មួយនូវ ទូរសព្ទចំនួន ២ គ្រឿង កាបូបស្ពាយ Kitty ១ (ដូចក្នុងរូបខាងលើ) និងម៉ាស៊ីនថតមួយ
ផង។ អ្នកស្រីបានប្រាប់ផងដែរថា កូនរបស់គាត់រូបនេះ មានបញ្ហាជាមួយនឹងពួកគាត់មកជាង
១ ឆ្នាំមកហើយដោយ ពួកគាត់បានហាមឃាត់ ស្ដីប្រដៅមិនអោយប្រើប្រាស់ទូរសព្ទ ទាក់ទង
មិត្តភ័ក្រ និងមានសង្សា ជាពិសេសគឺពេលយប់ ដោយឃាត់មិនស្ដាប់ រឿងនេះបានរុំាំរ៉ៃមកជាង
១ ឆ្នាំមកហើយរហូតដល់ថ្ងៃម្សិល មិញនេះ ក្មេងស្រីរូបនេះ បានលួចរត់ចេញ ពីផ្ទះតែម្ដង។
ប្រសិនបើមាន មិត្តយុវវ័យ ឬបងប្អូន ណាដែលបានប្រទះឃើញ ក្មេងស្រីមានភិនភាគដូចរូប
ខាងលើ សូមមេត្តាផ្ដល់ដំណឹងទៅកាន់ លោក អន ហួច ជាឪពុកតាមរយៈទូរសព្ទលេខ ០៩២
៧០៥ ៥២៥ និងអ្នកស្រី កែវ ច្រិប ជាម្ដាយតាមរយៈទូរសព្ទលេខ ០១២ ៨៦៧ ៥៧៥។ បញ្ជាក់
សារជាថ្មីក្មេងស្រីរត់ចេញពីផ្ទះឈ្មោះ អន សុភាព ហៅ ឆដា អាយុ ១៤ ឆ្នាំមានភិនភាគដូចរូប
ថតខាងលើ៕

ដោយ៖ ម៉ូកា 


Tags: missing 14 year old phnom penh