CamNews

កីឡាអន្តរជាតិ 

Germany ខ្លាំងអស្ចារ្យបំបាក់ Portugal យ៉ាងផុយក្នុងលទ្ធផល ៤ ទល់ ០ (មានវីដេអូហាយឡាយ)

Germany និង Portugal យប់មិញ គឺជាគូរមួយដ៏ល្អ ដែលទស្សនិកជន បានទន្ទឹងរង់ចាំ ទស្សនា ដែលបានប្រកួតនៅ កីឡាដ្ឋាន Arena Fonte Nova ហើយមានចំនួន អ្នកទស្សនារហូតដល់ ៥១០៨១ នាក់ ។



Portugal ចាប់ផ្តើមឡើងមក លេងបែបខ្លាំងៗ ដោយសារតែក្រុម Germany ក៏វាយប្រហារខ្លាំង ណាស់ដែរ ។ ស្រាប់តែនៅនាទីទី ១១ កីឡាករ Joao របស់ Portugal ធ្វើអោយមាន កំហុសក្នុង តំបន់គ្រោះថ្នាក់ ក៏ផ្តល់បាល់អោយ Germnay ស៊ុតប៉េណាល់ទី ១ គ្រាប់ចូលបាន សំរេចដោយ កីឡាករ Thomas Mueller ។ បានបន្តិចទៀត នៅនាទីទី ៣២ Mat Hummels បន្ថែមគ្រាប់ទី ២ ឲ្យ ក្រុម Germany នាំមុខជាបន្ត ។ មកដល់នាទីទី ៣៧ Pepe របស់ Portugal បានប៉ះគ្នា ជាមួយ និង Muller ហើយមិនត្រឹមតែ ប៉ុណ្ណោះយកក្បាល ទៅបុកជាមួយនិង Mueller ទៀត ដែលធ្វើ ឲ្យអជ្ញាកណ្តាល ដកកាតក្រហម បណ្តេញចេញ ពីការប្រកួត ។ ក្នុងតង់ទី ១ នេះ Germany មិន ទាន់អស់ចិត្តឡើយ ដោយស៊ុតបន្ថែមមួយ គ្រាប់ទៀតដោយ កីឡាករ Mueller ដដែល នៅនាទី ទី ៤៥ ។ គ្រាប់ចុងក្រោយ របស់ Germany គឺស៊ុតដោយ Mueller ដដែលទៀត នៅនាទីទី ៧៨ ហើយក៏បញ្ចប់ ការប្រកួតក្នុងលទ្ធផល Germany ៤-០ Portugal ៕


 

ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football germany portugal world cup